Diamond Massage បង្ហាញសេវាក្តៅៗជាច្រើននៅលើបណ្តាញសង្គម ត្រូវអាជ្ញាធរចុះបង្រ្កាប

129

ភ្នំពេញ ៖ ទីតាំងម៉ាស្សាមួយកន្លែងដែលមានទីតាំងនៅ ស្ថិតនៅផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានម៉ោងផង ទីតាំងម៉ាស្សាមួយកន្លែងដែលសង្ស័យថាមានបង្កប់សេវាកម្មក្តៅសាច់មាន ងូតទឹកអោយ ម៉ាស្សាក្តៅខ្លួន បន្ធូរអារម្មណ៍ដោយប្រើដៃ ប្រើមាត់ និងសេវាផ្សេងៗត្រូវបានអាជ្ញាធរកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបង្ក្រាបទីតាំងដាយនិងត្រួតពិនិត្យ ព្រោះមានបច្ច័យជាច្រើនដែលសង្កត់ធ្ងន់និងសង្ស័យថាមានបង្កប់បទល្មើសទាំងនោះ។