អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីអំពើលួច

33

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា វាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់។

ករណីឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២ម៉០០នាទី នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ចំនួន ០៦នាក់ឈ្មោះ អៀង ស្នា ហៅ អាបីពូថៅ ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះ យិន សុមៀន ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ ឈិត ឡាំង ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ ច្រឹង សុភក្តី ភេទប្រុស ឆ្នាំ ២៣ឆ្នាំ ឈ្មោះ ហ៊ុន ម៉ាញ ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ម៉េង ហ៊ុយ ភេទប្រុស អាយុ ២៦ឆ្នាំ។

ករណីប្រើអំពើហិង្សាដោយវាយយកទូរស័ព្ទដៃ និងយកកាំបិតភ្ជង់គំរាមយកប្រាក់ ដោយជនសង្ស័យខាងលើ បានប្រព្រឹត្តនៅចំណុចផ្សារដីថ្មីដីថ្មី ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២ម៉០០នាទី ។

ចំណែកជនរងគ្រោះឈ្មោះ ង៉ុយ ចំរើន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ បុរី លឹម ឈាងហាក់ ។

ក្នុងករណីឃាត់ខ្លួនខាងលើ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួន ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO ពណ៌ប្រផះ ។បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕