ក្មេងទំនើង ២ នាក់ត្រូវបានឃាត់ខ្លួននៅសង្កាត់ទឹកល្អក់ទី១

54

ភ្នំពេញ៖ ក្មេងទំនើងចំនួន ២នាក់  ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៤:០០នាទីទាបភ្លឺ នៅចំណុចបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណ  ខណ:កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

បើតាមសមត្ថកិច្ចក្មេងទំនើរទាំង២នាក់៖ ១- ឈ្មោះ តុង គីមតង ហៅ តង ភេទប្រុស ជនជាតិខ្នែរ (ជាអ្នកឌុប) ២- ឈ្មោះ សម យ៉ាឧត្តម ហៅ ឧត្តម ភេទប្រុស ជនជាតិខ្មែរ (ជាអ្នកជិះពីក្រោយ)។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូម៉ាក Honda Dream c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-1617 ជារបស់ឈ្មោះ តុង គីមតង ហៅ តង)។ បច្ចុប្បន្នក្មេងទំនើរ និងវត្ថុតាងខាងលើ កម្លាំងបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាសួរ និងចាត់ការបន្តតាមនីតិវិធី៕