បុរសម្នាក់មានវិបត្តិរឿងស្នេហាផ្តាច់សង្ខារទាំងខ្លួននៅក្មេង

192

បុរសម្នាក់ព្រោះតែរឿងស្នេហាហ៊ានប្រលឡៃសង្ខារដោយចងករចោលក្រុមគ្រួសារគ្មានស្តាយស្រណោះ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ៈ៣០នាទីថ្ងៃទី ១៦ខែ មករា ឆ្នាំ ២០២៣នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំណ្តៀងរាយបានថាមានករណីចងករសំលាប់ខ្លូនឯងមួយកើតឡើង ស្ថិតនៅភូមិកណ្តៀងរាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយពីសមត្ថកិច្ចយើងទទួលបានព័ត៏មាននេះភ្លាមបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព។

ប្រភពដែលបន្តថាសពដែលធ្វើអត្តឃាតដោយករនោះមានឈ្មោះ ប៉ែន សុផល ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ រោងចក្ររស់នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀងហើយបានចងកទៅនឹងដើមកាស្យាខាងលិចផ្ទះចម្ងាយប្រមាណ៣០ម៉ែត្រចងនឹងខ្សែរក្របីពណ៍ស កើតឡើងកាលពីចន្លោះពីម៉ោង១រំលងអាធ្រាតមកដល់ម៉ោង៥ភ្លឺថ្ងៃទី១៦ខែមករាឆ្នាំ២០២៣។

បើតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អូយ ថៃស៊្រុន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាបនិងសមត្ថកិច្ចយើងបានពិនិត្យសាកសពឃើញថា:ពុំមានស្នាកស្នាមអី្វទេគឺពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនដោយសារមានវិបត្តិស្នេហា។

បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕