អភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលស៊ីម៉ង់ត៍រាយលួសបន្លាចេញក្រោយពីការឡោមព័ន្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ

81

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលស៊ីម៉ង់ត៍រាយលួសបន្លាចេញក្រោយពីការឡោមព័ន្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រស្ថិតភូមិពង្រ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ។

នៅពេលចុះរុះរើបង្គោលរបងដែលដាក់រំលោភចំណីភ្នំឬជើងភ្នំពង្រ ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបានដឹកនាំមន្ត្រីចម្រុះ បានចុះទៅដកបង្គោលរបងស៊ីម៉ង់ត៍និងរុះរើលួសបន្លាចេញក្រោយពីបុគ្គលដែលធ្វើរបងរំលោភយកចំណីភ្នំរឺជើងភ្នំពង្រខាងកើតនិងខាងជើងធ្វើជាកម្មសិទ្ធហើយបានដាំកូនឈើមានប្រយោជន៍ដែលមានទំហំជាច្រើនហិកតា។

ជាក់ស្តែងអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះចុះរុះរើលួសបន្លានិងដកបង្គោលស៊ីម៉ត៍ចេញឃើញនៅផ្នែកខាងកើតជើងភ្នំពង្របានជាច្រើនម៉ែត្រមានមង្គោលស៊ីម៉ង់ត៍និងលួសបន្លា ហើយនៅមួយចំនួនធំផ្នែកខាងជើងភ្នំមានរាប់រយម៉ែត្រទៀតកំពុងឃើញកម្មករ៥ទៅ៦នាន់របស់បុគ្គលដែលរំលោភចំណីភ្នំរឺជើងភ្នំពង្រធ្វើជាកម្មរាប់ហិកតាដែលកំពុងឃើញរុះរើលួសបន្លាបានជិតជិតពាក់កណ្តាលតែបង្គោលស៊ីម៉ងត៍នៅមិនទាន់ដកចេញនៅឡើយ។

គួររំលឹកថា៖មុនពេលដែលឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលដឹកនាំមន្ត្រីចម្រុះចុះរុះរើបង្គោលរបងដែលរំលោភចំណីភ្នំពង្រយកធ្វើកម្មសិទ្ធិមានឈ្មោះ កូ ណៃ ដែលជាម្ចាស់កសិដ្ឋានម៉ាស៊ីនកិនថ្មភ្នំធំត្បូងស្រុកមង្គលបូរី ដែលត្រូវបានសារព័ត៌មាន និងបណ្តាញសង្គមបានផ្សាយថា៖ ធ្វើរបងព័ទ្ធជើងភ្នំពង្រយកធ្វើកម្មសិទ្ធិដែលមានដាំកូនឈើមានប្រយោជន៍ និងសាងសង់អគារ២ទៅ៣ល្វែងក្បែរជើងភ្នំនិងធ្វើរបងឡោមព័ទ្ធជើងភ្នំពង្រយកធ្វើជាកម្មសិទ្ធិមានដីរាប់សិបហិកតា៕

ក្រោយព័ត៌មានបានផ្សាយឃើញអភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីចម្រុះបានចុះរុះរើលួសបន្លាចេញហើយដកមង្គោលស៊ីម៉ង់ត៍នៅផ្នែកខាងត្បូងនិងខាងកើតខាងលើនិងជើងភ្នំហើយសេសសល់របងខាងជើងរាប់រយម៉ែត្រឃើញកម្មករបានកំពុងរុះរើលួសបន្លាចេញជាបណ្តើរៗហើយនៅតែមិនទាន់ដកមង្គោលចេញ។

ប្រជាពលរដ្ឋបានកោតសសើរចំពោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំមន្ត្រីចម្រុះចុះរុះរើមង្គោលរបងដែលបុគ្គលថ្លើមធំហ៊ានធ្វើរបងឡោមព័ទ្ធយកភ្នំពង្រធ្វើជាកម្មសិទ្ធិហើយដាំកូនឈើមានប្រយោជន៍ពេញដីរាប់សិបហិកតាព្រោះដីជើងភ្នំពង្រកាលពីមុនជាដីប្រជាពលរដ្ឋសម្រាប់ដេញគោ.ក្របីទៅស៊ីស្មៅតែពេលនេះត្រូវបានគេឡោមព័ន្ធយកភ្នំបិតរបងមិនអោយប្រជាពលរដ្ឋចេញ.ចូលសង្ឃឹមថាឯកឧត្តម អ៊ុ រាត្រី និងមានវិធានការទាំងអស់អ្នកដែលធ្វើឡោមព័ន្ធយកភ្នំធ្វើជាកម្មសិទ្ធត្រូវមានវិធានការតាមច្បាប់និងរុះរើចោលអោយអស់ព្រោះជាសម្បត្តិរដ្ឋ៕