អាងខ្លួនជាមន្ត្រីការិយាល័យសុរិយោដីក្រុងច្បារមន ចាក់ដីរំលោភយកចំណីដងស្ទឹងព្រែកត្នោតមិនញញើតច្បាប់សោះ

33

ខេត្តកំពង់ស្ពឺ៖ អាងខ្លួនជាមន្ត្រីការិយាល័យសុរិយោដីក្រុងច្បារមន (ឈ្មោះ អាត អាយុជាង៥០ឆ្នាំ) ជួលរថយន្តដឹកដី ចាក់រំលោភចូលក្នុងស្ទឹងព្រែកត្នោត ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ហាក់បីដូចជាប្រទេសគ្មានច្បាប់ ឬមួយក៏អាជ្ញាធរមិនដឹង។

ការសម្រុកដឹកជញ្ជូនអាចម៍ដីចាក់ចូលស្ទឹងព្រែកត្នោតនេះរយៈពេល២ទៅ៣ថ្ងៃមកហើយ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋរស់នៅម្រុំកន្លែងចាក់ដីចូលស្ទឹងព្រែកត្នោតនោះថា លោក អាត អាងតែខ្លួនឯងជាមន្ត្រីជំនាញ សុរិយោដីក្រុងច្បារមន ទើបហ៊ានដឹកជញ្ជូនអាចម៍ដីចាក់ចូលក្នុងស្ទឹងព្រែកត្នោតដោយមិនខ្លាចញ្ញើត អាជ្ញាធរ និងជំនាញទាល់តែសោះ ឬមួយក៏អស់លោកអាជ្ញាធរដេកលក់អស់ហើយ ទើបបានជា លោក អាត ហ៊ានយកគ្រឿងចក្រជីកកាយដីដឹកយកទៅចាក់រំលោភបំពានដីចំណីស្ទឹងព្រែកត្នោតទៅវិញ ខណៈដែលដងស្ទឹងព្រែកត្នោតរក្សាការពារដោយ មន្ទីរធនធានទឹក។ ទង្វើររបស់លោក អាត ខាងលើនេះហាក់មិនខ្លាចញញើតអាជ្ញាធរមូលដ្ឋាន និងជំនាញធនធានទឹកទាល់តែសោះ។

ប្រជាពលរដ្ឋ រស់នៅម្តុំទីតាំងខាងលើធ្វើការសំណូមពរដល់អាជ្ញាធរក្រុងច្បារមនមេត្តា ជួយពិនិត្យមើលទង្វើររបស់ មន្ត្រីសុរិយោលដីម្នាក់នេះផង ដែលហ៊ានចាក់អាចម៍ដីរំលោភចូលក្នុងដង ស្ទឹងព្រែកត្នោតយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋដែររស់ជិតទីតាំងខាងលើនេះពួកគាត់ បានសំណូមពរទៅថ្នាក់លើជួយពិនិត្យមើលទង្វើររបស់ ឈ្មោះ អាត ដែលមានតួនាទីជាមន្ត្រីនៅការិយាល័យភូមិបាលក្រុងច្បារមន នៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដី ខេត្តកំពង់ស្ពឺផង។

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ហន អាយុជាង៥០ឆ្នាំ បានបង្ហើបថាបើមន្ត្រីរូបនេះចាក់ដីចូលស្ទឹងបែបនឹងពេលរដូវវស្សាចូលមកភ្លៀងច្រើនទៀតផងនោះ ប្រាកដជាធ្វើឲ្យទឹកភ្លៀងលិចផ្ទះរបស់ពួកគាត់មិនខានឡើយ។ ពីព្រោះចំណុចដែលកំពុងចាក់អាចម៍ដីនេះនៅចំកណ្តាលពីខាងជើងមានអូរហូរកាត់ធ្លាក់ចូលក្នុងស្ទឹងព្រែកត្នោតពីខាងផ្ទះរបស់ពួគាត់ ចំណែកពីខាងត្បូងមានស្ទឹងព្រែកត្នោតហើយត្រូវបានមន្ត្រីរូបនេះចាក់អាចម៍ដីពីខាងត្បូងចូលស្ទឹងព្រែកត្នោតយ៉ាងខ្ពស់ធ្វើផ្ទះពួកគាត់នៅកណ្តាលដូចបាតខ្ទះរង់ចាំតែមានភ្លៀងគឺលិចតែម្តង។

ប្រជាពលរដ្ឋធ្វើការសំណូមពរទៅថ្នាក់លើមេត្តាជួយពិនិត្យមើលផងបើមន្ត្រីរូបនេះចាក់អាចម៍ដីចឹងគឺធ្វើបាបពួកគាត់ហើយព្រោះផ្ទះពួកគាត់នៅទាបមិនមានល័តភាពចាក់តាមនោះទេ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថាលោកទើបបានដឹងព័ត៌មាននេះដែរ ហើយចាត់ឱ្យមន្ត្រីចុះពិនិត្យហើយ។

ក្រោមការលើកឡើងនឹងសំណូមពររបស់ប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺមិនអាចសំការបកស្រាយពីលោកអាតមន្ត្រីសុរិយោដីក្រុងច្បារមន បានទេនៅល្ងាចថ្ងៃទី២៣ខែឆ្នូឆ្នាំ២០២២នេះ។
ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនក៏មិនអាចទំនាក់ទំនងបានដែលទូរស័ព្ទខមមិនចូល។

រីឯលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺលោកបានប្រាប់ថានឹងឲ្យជំនាញទៅពិនិត្យបើមានផលប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋលោកនឹងមានចំណាត់ការផ្លូវច្បាប់៕