សកម្មភាពបំផ្លាញព្រៃលិចទឹក និងកោងកាងនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៅតែកំពុងបន្តហួសដែនច្បាប់អនុញ្ញាតពីសំណាក់ឈ្មួញខិលខូចងារជាឧកញ៉ា

55

កោះកុងៈ ឧកញ៉ាមានឥទ្ធិពលម្នាក់កំពុងទន្ទ្រានឬបំផ្លាញ «តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង» ដែលជាសម្បត្តិរដ្ឋដោយម៉ាស៊ីនបូមខ្សាច់
ចំនួនបីគ្រឿង និងកាយភ្នំយកអាចម៍ដីចាក់លុបព្រែកជាច្រើនហិកតាកំពុងទទួលរងនូវវិនាសកម្មដែលមានទំហំធំធេងដោយពុំឃើញមាន
អាជ្ញាធរពាក់ព័ន្ធចុះមកធ្វើការហាមឃាត់ឡើយស្ថិតនៅត្រង់ចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខែត្រកោះកុង។

បូមខ្សាច់ចាក់ដោយគ្មានច្បាប់អនុញ្ញាត

ប្រជាពលរដ្ឋប្រកបរបរនេសាទលក្ខណៈគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លាញធនធានធម្មជាតិ។ ពីព្រោះពួកគាត់ភ័យ
ខ្លាចបាត់បង់មុខរបរបន្តិចបន្តួចរបស់ខ្លួនដែលធ្លាប់អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិតដើររើស ខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម លក់ដើម្បីបានប្រាក់ចិញ្ចឹមជីវិត តែឥឡូវនេះត្រូវបានក្រុមឈ្មួញមានងារជាឧកញ៉ា បូមខ្សាច់ កាយដីភ្នំចាក់លុបព្រៃលិចទឹក និងព្រៃកោង
កាងនៅក្នុងព្រែកដែលជាសម្បត្តិរបស់រដ្ឋ។

បូបខ្សាច់ចាក់ដោយគ្មានច្បាប់អនុញ្ញាត

ប្រភពដដែលបានបន្តថា ដីព្រៃកោងកាង និងព្រៃលិចទឹក ដែលជាសម្បត្តិរដ្ឋនៅតាមបណ្តោយមាត់ព្រែក និងដៃព្រែកក្នុង ស្រុកស្រែអំ
បិល សម្បូរណ៍ទៅដោយ ព្រៃកោងកាងនិងព្រៃលិចទឹក ដែលជាជីវចម្រុះជាច្រើនប្រភេទហើយក៍ជាជម្រកមច្ឆាជាតិបន្តពូជពងកូន។

បើតាមប្រភពពីមន្ត្រីសាលា ខែត្រកោះកុង បានទម្លាយរឿងខាងលើថា ករណីលួចបូមខ្សាច់ចាក់លុបព្រៃលិចទឹក និងដើមកោងកាងចូល
ក្នុងព្រែករំលោភយកដីក្នុងតំបន់ព្រៃការពារនេះមានបទល្មើសពីរផ្សេងគ្នា។ ក្នុងនោះមានទី១.បទល្មើសលួចធ្វើអាជីវកម្មរ៉ែ (បូមខ្សាច់) ដោយ
គ្មានច្បាប់អនុញ្ញាត និងទី២.បទល្មើសរំលោភយកដីក្នុងតំបន់ការពារមានព្រះរាជក្រឹត្យ និងគ្រប់គ្រងដោយ ក្រសួងបរិស្ថាន។

បូមខ្សាច់ចាក់ដោយគ្មានច្បាប់អនុញ្ញាត

ពាក់ព័ន្ធទៅនឹងការបូមខ្សាច់សមុទ្រ និងកាយភ្នំយកអាចម៍ដីចាក់លុបព្រែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុង តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង
អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ទី យោង មេឃុំដងពែង។ លោកបានបញ្ជាក់ថា ទីតាំងខាងលើនេះអាជ្ញាធរិ
ស្រុកបានចុះផ្អាកសកម្មភាពចំនួនពីរដងមកហើយ…។ លោកមិនដឹងថា គេធ្វើមានលិខិតអនុញ្ញាត ឬគ្មានលិខិតអនុញ្ញាតនោះទេ។ ប៉ុន្តែ
លោកមេឃុំបានរុញសំនួរអ្នកកាសែតឲ្យទៅសួរខាងច្រកចេញចូលតែមួយ របស់រដ្ឋបាល ស្រុកស្រែអំបិល។

បូមខ្សាច់ចាក់ដោយគ្មានច្បាប់អនុញ្ញាត

ចំណែកលោក ជា ច័ន្ទកញ្ញា អភិបាល ស្រុកស្រែអំបិល មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

រីឯលោក ហ៊ិន ឡា នាយផ្នែកជលផល ទទួលបន្ទុកការងារចំនួនបីស្រុកបានឱ្យដឹងថា ដីព្រៃលិចទឹក និងព្រៃកោងកាង នៃតំបន់ប្រើប្រាស់
ច្រើនយ៉ាងដងពង ស្ថិតនៅចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលជលផល នោះទេ។ តំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងបរិស្ថាន។

ជុំវិញបញ្ហាខាងលើលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខែត្រកោះកុង បាននិយាយតាមទូរស័ព្ទយ៉ាងខ្លីថា លោកបានចាត់ឱ្យកូនចៅ
ក្រោមឱវាទចុះទៅត្រួតពិនិត្យមើលជាក់ស្ដែង ហើយបើបានព័ត៌មានអ្វីចាំលោកជម្រាបជូនតាមក្រោយ ដោយសារពេលនេះលោកមិន
ទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ។

ចំពោះលោក សុខ សុទ្ធី អ្នកនាំពាក្យ និងជាអភិបាលរង ខែត្រកោះកុង បានឱ្យដឹងថា ដីដែលកំពុងបូមខ្សាច់លុបនេះគឺមានប្លង់កម្មសិទ្ធិ
ត្រឹមត្រូវ។ ប៉ុន្ដែការបូមខ្សាច់ចាក់លុបព្រៃលិចទឹក និងកោងកាង លើសពីលិខិតអនុញ្ញាតរបស់ខែត្រនោះលោកមិនបានដឹងទេ។ ដើម្បី
ដោះបន្ទុកនៃបទល្មើសខាងលើ ជាមួយអ្នកកាសែត លោកបានរុញរឿងនេះឲ្យទៅសួរនាំអភិបាល ស្រុកស្រែអំបិល។

សូមបញ្ជាក់ថា បើយោងតាមលិខិតអនុញ្ញាតរបស់រដ្ឋបាល ខែត្រកោះកុង លេខ ១៧៧/២២ ល.អ.ក ចុះហត្ថលេខាដោយលោកជំទាវ
មិថុនា ភូថង អភិបាល ខែត្រកោះកង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ អនុញ្ញាតឲ្យលោកឧកញ៉ា អ៊ឹង ឃាង ចាក់បំពេញអាចម៍ដី
ចំនួន៦៨,១០២ម៉្រែតក្រឡា ដោយរក្សាទុកចំណីព្រែកចំនួន៥០ម៉្រែត។ តែឧកញ៉ារូបនេះមិនអនុវត្ត ឬគោរពតាមលិខិតរដ្ឋបាលខែត្រនោះទេគឺធ្វើលើស៕