អាជ្ញាធរខេត្តកោះកុងប្រាប់លោក ឈាវ គឹមឃាន់ ឱ្យបញ្ឈប់កាយដីភ្នំ

23

កោះកុង៖ អាជ្ញាធរខេត្តកោះកុង បាន ប្រាប់លោក ឈាវ គឹមឃាន់ ឈ្មួញរកស៊ីដ៏មានឥទ្ធិពលប្រចាំខែត្រកោះកុង និងមានទ្រព្យសម្បត្តិស្តុកស្តម្ភជ្រកក្រោមស្លាក ប៉េអឹមផ្ទៃប្រទេស ឱ្យបញ្ឈប់កាយដីភ្នំស្ថិត នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ការដែលឱ្យលោក ឈាវ គឹមឃាន់ បញ្ឈប់ការកាយដីភ្នំជាបន្ទាន់នេះធ្វើឡើងក្នុងពេល លោក សុខ ភិរម្យ ឣភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកាយដីភ្នំ ដែលគ្មានច្បាប់ឣនុញ្ញាតនេះ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ និងនៅក្រោយពេលដែលអង្គភាពសារព័ត៌មានខ្មែរខូវឺធីវី ចុះផ្សាយពីករណីខាងលើនេះ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ករណីកាយដីភ្នំខាងលើនេះ គឺដើម្បីយចាក់ចូលមាត់ព្រែកបំផ្លាញព្រៃលិចទឹក និងដើមកោងកាងនៅត្រង់ចំណុច ភូមិចាំយាម ហៅថា ភូមិវង្សកថៈមានរយៈពេលជាង១០ថ្ងៃមកហើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ប្រជាពលរដ្ឋបានសម្តែងការស្វាគមន៍ចំពោះចំណាច់ការទាន់ពេល របស់អាជ្ញាធរខេត្តក្នុងការដែល ឱ្យបុគ្គលដ៏មានឥទ្ធិពលនោះបញ្ឈប់កាយដីភ្នំនេះ ព្រោះបើនៅតែបន្តកាយទៀត នឹងធ្វើឱ្យភ្នំនេះបាត់ស្រមោលមិនខានឡើយ តែអ្វីដែលជាចម្ងល់នោះនៅពេលអ្នកមានលុយ មានអំណាចប្រព្រឹត្តខុសច្បាប់ រំលោភបំផ្លាញធនធានធម្មជាតិយកធ្វើមានបាននោះ គេកម្រឃើញអាជ្ញាធរ ឬជំនាញកសាងសំណុំរឿង បញ្ចូនទៅតុលាការណាស់ ដែលជាភាពទន់ភ្លន់ហួសប្រមាណនាំអោយគ្មានការខ្លាចរអាច្បាប់សោះឡើយ៕