សម្តេចតេជោប្រកាសគាំទ្រសាលក្រមតុលាការកាត់ទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្សីដាក់គុកមួយជីវិត ក្នុងករណីចុះហត្ថលេខាកាត់ដីនៅក្នុងខេត្ត ៤ ឲ្យជនបរទេស

7

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសគាំទ្រសាលក្រមរបស់តុលាការរាជធានីភ្នំពេញដែលបានសម្រេច កាត់ទោស ជនក្បត់ជាតិ សម រង្ស៊ី ឱ្យជាប់គុកអស់មូយជីវិត ក្នុងករណីចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត។

ការប្រកាសគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពេល អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលាសង្កាត់មួយនាក្រុងតាខ្មៅ។

May be an image of 4 people, people sitting and people standing
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្តេចតេជោ បានចោទ ជាសំនួរថា តើឲ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្តទៅហើយនោះ ? សម្តេចតេជោថ្លែថា កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញ៉ំកាន់តំណែង ក៏ខ្ញ៉ំមិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី១ម៉លីម៉ែត្រ ព្រោះត្រូវជាប់គុក»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា សម្តេច មិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង។ ក្រៅពីនេះ សម្តេចតេជោ ក៏បានហៅលោក សម រង្ស៊ី ជាមនុស្សខូចបំផុត ក្នងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ ។

May be an image of 11 people, people sitting, people standing and indoor
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែនក៏បានព្រមានចំពោះ បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ សម រង្ស៊ី សម្តេចនឹងប្តឹងទៅតុលាការ ដើម្បីរំលាយបក្សនោះចោលផងដែរ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្នកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងករណីដែលលោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ាដើម្បីរស់នៅ។

May be an image of 9 people, people sitting and people standing
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ក្រៅពីដកសិទ្ធិធ្វើនយោបាយជនក្បត់ជាតិ ៣ ជំនាន់រូបនេះ លោក ស៊ិន សុវណ្ណរ័ត្ន ក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងចាត់ទុកការប្រកាសសាលក្រមនេះនៅចំពោះមុខជនជាប់ចោទ។ការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះសំណុំរឿង «ប្រគល់ឱ្យរដ្ឋបរទេស» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលមានជនជាប់ចោទ សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ។

May be an image of 7 people, people sitting and people standing
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយលោក កុក ស នៅសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងកាត់ទឹកដីខេត្តចំនួន៤ នៅកម្ពុជា រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ាដើម្បីរស់នៅ៕