សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាជាមួយកម្លាំងអធិការក្រុង ឆ្មក់បង្ក្រាបចោរលួចកាច់កម៉ូតូបីនាក់

40

ស្ទឹងត្រែង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី កម្លាំងការិជំនាញ នៃការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការក្រុង បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតម៉ូតូ៣គ្រឿង ចំណុចប្រព្រឹត្តលួចផ្សេងគ្នា សមត្ថកិច្ចធ្វើការបង្ក្រាបបាន ចិត្តនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

នេះបើតាមរបាយការណ៍សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឪ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ខន ថារិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខេ សង្កាត់ សាមគ្គី ក្រុង ខេត្ត ស្ទឹងត្រែង ។ ជនសង្ស័យទី២.ឈ្មោះ ហ៊ី មករា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរដឹកឈើ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ។ ជនសង្ស័យទី៣.ឈ្មោះ អោម វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។

តែសំណាងល្អសមត្ថកិច្ចបានធ្វើការបង្ក្រាបទាន់ពេល កំណត់ជនសង្ស័យឈ្មោះ ខន ធារិទ្ធ យកម៉ូតូពណ៌ក្រហមរបស់ជនរងគ្រោះដែលខ្លួនរួចបាន យកមកធ្វើសោរនៅតូបជួល នៅចំណុចជិតផ្លូវបំបែកផ្លូវកាំងមេម៉ាយ ម្ដុំផ្សារគីឡូ ២ ទើបសមត្ថកិច្ចបង្ក្រាបបាន ។ ក្រោយពេលបានទទួលពាក្យបណ្តឹងពីម្ចាស់ម៉ូតូពណ៌ក្រហម រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ និងមួយគ្រឿងទៀតពណ៌សដែលមានម្ចាស់រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ។

ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាតំបូងខេត្តស្ទឹងត្រែង ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ និងដកហូតម៉ូតូ៣គ្រឿង វេលាម៉ោង៨.៣០នាទី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចតូបជាងធ្វើសោរ ជិតផ្លូវបំបែកកាំងមេម៉ាយ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយធ្វើការសួរនាំជនសង្ស័យឈ្មោះខន ធារិទ្ធ ខាងលើបានសារ​ភាពថា ខ្លួនមានគ្នា២នាក់ផ្សេងទៀត កំពុងស្នាក់នៅសណ្ឋាគារសេកុងស្តា ទើបសមត្ថកិច្ចឈាតទៅឃាត់ខ្លួនជនសង្ស័យពីរនាក់បន្តទៀត នៅថ្ងៃខែដដែល នៅចំណុចសណ្ឋាគារសេកុងស្តា រួមនិងម៉ូតូ២គ្រឿងបន្ថែមទៀត ។

លទ្ធផលកម្លាំងជំនាញ បានធ្វើការចាប់នឹងដកហូតយកវត្ថុតាងរួមមាន: ដែកជុងស្រួច ឧបករណ៏កាច់សោរម៉ូតូ ចំនួន៣គ្រឿងញៀនមួយកញ្ចប់តូចម៉ូតូចំនួនបីគ្រឿង ម៉ាកវ៉េវអាល់ហ្វា ២គ្រឿង ពណ៏ស១គ្រឿងនឹងពណ៏ក្រហម១គ្រឿង និងម៉ូតូម៉ាកអិចសិនធើ ពណ៏ខ្មៅ១គ្រឿង ។ ក្រោយធ្វើការសាកស៊ូរជនសង្ស័យទាំង ៣នាក់ខាងលើ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងបីអ្នក រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។ ដោយ៖KC36