អាជ្ញាធរស្រុករំដួលចុះបង្រ្កាបមេឆ្នោតវៀតណាម និងកូនកញ្ច្រែង ដែលជ្រកក្រោមអាជ្ញាប័ណឆ្នោតជាតិ

61

ស្វាយរៀង៖ មហាជនអបអរសាទរដែលសមត្ថកិច្ចចុះបង្ក្រាបល្បែង ជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ)​ ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើន ដែលមានអាជ្ញា​ប័ណ្ណស្របច្បាប់​ លឺថាក្នុង១ថ្ងៃចេញ០៤ដង​ ចាប់ពីម៉ោង១២រហូតដល់យប់​ គឺពេញនិយមណាស់មិនថាប្រជាពលរដ្ឋទេគឺមានទាំងមន្ត្រីក៏ចាក់កន្ទុយលេខដែរ​ តាំងពីជនបទរហូតដល់ក្រុង ។​ ការចុះ​បង្រ្កាបករណីល្បែងខុសច្បាប់នេះ ​នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក​ មាស ធួក អធិការនគបាលស្រុករំដួល ។

តាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ការចុះបង្ក្រាបនេះ កម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ឃើញថា មានកូនកញ្ជ្រែង កត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតស្របច្បាប់ពិតប្រាកដមែន ។ ទើបសមត្ថកិច្ចកោះហៅ មេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួល ធ្វើការអបរំ ណែ​នាំ និងធ្វើកិច្ចសន្យា ដល់មេឆ្នោតទាំងនោះឱ្យបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួចមកក៏ឱ្យត្រឡប់ទៅផ្ទះវិញ ។

ការចុះបង្ក្រាបនេះដែរ ធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួលមានចិត្តសប្បាយរីករាយ និងអបអរសារទដល់លោកលោក​ មាស ធួក អធិការនគបាលស្រុករំដួល និងសមត្ថកិច្ចថ្នាក់ក្រោម ដែលតែងតែយកចិត្ត ទុកដាក់ក្នុងការបង្រាប ល្បែងសើសង គ្រប់ប្រភេទ ។ ដោយឡែកមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតិឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិតល្បែងអត់ច្បាប់បានឬអត់ បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថាចាញ់ល្បែងស្របច្បាប់ឬល្បែងអត់ច្បាប់ទេគឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារ ល្បែងនាំមកចោរកម្ម គឺចៀសមិនផុតឡើយ ។

ក្នុងករណីនេះដែរលោក​ មាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកពិតជាមានសេចក្ដីរំភើបចិត្តជាខ្លាំង នៅពេលដែលពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលរាយការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងស្រុករំដួល ហើយលោកនឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគបាលស្រុក​ សហការជាមួយកម្លាំងនគបាលប៉ុស្ត៍រដ្ឋបាលចុះបង្រាបទាំងអស់ ឱ្យតែសមត្ថកិច្ចយើងរកឃើញថាមេឆ្នោតទាំងនោះ លួចកត់កន្ទុយលេខខុសច្បាប់ត្រូវតែបង្ក្រាប ។​ លោក មាស ធួក បានបន្តថា យើង​សង្កេត​ឃើញ​ថា​នៅក្នុងក្រុង​ស្វាយរៀង​ទាំងមូល​ ក៏ឃើញមាន​លេងល្បែង​កត់​កន្ទុយ​លេខដោយ​ខុសច្បាប់ជាច្រើនផងដែរ​ ដូចច្នេះហើយសូមឱ្យ​សមត្ថកិច្ចនៅ​មូលដ្ឋាន​ចុះ​ពិនិត្យ​និង​អនុវត្តន៍​ផង​ ៕ ដោយៈ​PK