ឯកឧត្តម ហួរ ហាប់ និងលោកជំទាវ បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងសម្អាតអនាមយ័បរិស្ថាន

7

ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ០៧ ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ហួរ ហាប់ និងលោកជំទាវ ព្រមទាំងលោក ប៊ុន រ៉េ មេឃុំ ជ្រោយស្វាយ រួមជាមួយ មេភូមិ អនុភូមិ សហគមន៏ សិស្សានុសិស្ស ប្រមាណជាង១០០នាក់  បានសហការណ៍ផ្សព្វផ្សាយ សម្អាតអនាមយ័បរិស្ថាន តាមមាត់សមុទ្រ ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីបរិស្ថានស្អាត ទេសភាពល្អ គួរអោយគយគន់ ខ្យល់អាកាស់ល្អគ្មានសំរាម ធ្វេីឲ្យយេីងសុខភាពល្អក្នុងការរស់នៅ ។

លោក ប៊ុន រ៉េ មេឃុំ ជ្រោយស្វាយ បានលើកឡើងថា ឯកឧត្តម ហួរ ហាប់ និងលោកជំទាវ លោកតែងតែគិតគូរខ្ពស់ពី បរិស្ថាន និងអនាមយ័តាមសមុទ្រ ព្រមទាំងជីវភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន ព្រោះលោកយល់ឃើញថា សមុទ្រជាកន្លែងលំហែរកាយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកំសាន្តនាពេលទំនេរ និងនៅថ្ងៃសម្រាកពីការងារ។ ដូចនេះបរិស្ថានស្អាត គឺជាកត្តាសំខាន់ណាស់សំរាប់សុខភាព និងបរិស្ថាន ហើយម្យ៉ាងនៅពេលមាត់សមុទ្រមានទេសភាពស្អាត អនាមយ័ល្អ ភ្ញៀវទេសចរណ៏ពួកគាត់សប្បាយចិត្ត និងមកកំសាន្ត អ្នកស្រុកពួកគាត់អាចបញ្ចៀសបាននូវចំណាកស្រុក ដោយគាត់អាចរកចំណូលបានពីភ្ញៀវដែលមកកំសាន្តតាមរយៈការលក់ដូរ និងជាពិសេស ប្រជានេសាទ គាត់រកត្រីសាច់ក្តាមខ្យងបង្គា មានទីផ្សាក្បែដៃ លក់ឲ្យភ្ញៀវទេសចរណ៍មកលេងទទួលបានតម្លៃខ្ពស់ទៀតផង ។

បើតាមសំដីតំណាងសហគមន៍និងយុវជនលើកឡើងថា គាត់ពិតជាមានការសប្បាយរីករាយក្រៃលែង ពេលឃើញឯកឧត្តមនិងលោកជំទាវ រៀបចំកម្មវិធីនេះឡើង ដោយគាត់យល់ឃើញថា ឯកឧត្តមនិងលោកជំទាវ បានចូលរួមចំណែកជួយដល់សហគមន៍នេះច្រើនណាស់មិនត្រឹមតែជួយខាងបរិស្ថានបណ្ណោះទេ ឯកឧត្តមនិងលោកជំទាវ បានជួយបង្ក្រាបបទល្មើសនេសាទខុសច្បាស់ ជួយដល់ថវិកាពលរដ្ឋក្រីក្រ ពលរដ្ឋគ្មានទីពឹង ពលរដ្ឋទទួលមរណៈភាព ជួសជុលផ្លូវ លូ និងជួយរាល់បញ្ហាផ្សេងៗក្នុងឃុំជ្រោយស្វាយយើងនេះជាច្រើនទៀតផង ។

ជាចុងក្រោយ ឯកឧត្តម ហួរ ហាប់ និងលោកជំទាវ បានផ្ដាំផ្ញើ ដល់សហគមន៍ និងយុវជនឃុំជ្រោយស្វាយទាំងអស់ត្រូវរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទាំងអស់ ត្រូវចេះសំអាតអនាម័យ បរិស្ថាននៅតាមឆ្នេរសមុទ្រជ្រោយស្វាយនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាបាននូវឆ្នេរស្អាត បរិស្ថានល្អ ពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើ ប្អូនៗសិស្សានុសិស្សទាំងអស់ជាទំពាំងស្នងឫស្សី ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអនាគត់ប្អូនៗ នាពេលអនាគតថ្ងៃអនាគត និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញជីវិត បំផ្លាញអនាគត់ និងបំផ្លាញគ្រួសារម្តាយឪពុករងទុក្ខ និងមួយទៀត ត្រូវរក្សាអនាមយ័ខ្ពស់ ជៀសផុតពី កូវីដ១៩ ត្រូវពាក់មាស់ និងលាងដៃជាមួយអាកុល ឬសាប៊ូជាប្រចាំ ។

ក្រោយពីបញ្ចប់នៃការសម្អាតបរិស្ថានមក ឯកឧត្តម និងលោកជំទាវ បានក៏មានកាដូរអនុស្សាវរីយ៍ ចែកជូនសិស្សានុសិស្សក្នុងម្នាក់ៗទទួលបានសៀវភៅ ៥ ក្បាល រីឯប្រជាសហគមន៏ ឯកឧត្តមបានជូននូវ មុងនិងភួយ ក្នុងមួយគ្រួសារ ទទួលបានមុង ១ ភួយ១ ទាំងនេះជាទ្រនាប់ដៃបន្តិចបន្តួច ដើម្បីចែករំលែកនូវសេចក្តីស្រលាញ់ពីខ្ញុំចំពោះបងប្អូន ៕