សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រើនទៀតនឹងបញ្ជូនចេញទៅជួយមិត្តឡាវដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩

7

ភ្នំពេញ៖ តាមការបង្ហោះរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  បានឱ្យដឹងថា ម៉ាសចំនួន២លាន និងបរិក្ខាពេទ្យជាច្រើនទៀត បានកំពុងតែរៀបចំបញ្ជូលទៅកាន់ប្រ​ទេស​ឡាវ ដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលនៃវីរុសកូវីដ១៩ ដែលកំពុងតែជះឥទ្ធិពលខ្លាំង និងរាតត្បាលជាសកល ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់យ៉ាងដូ​ច្នេះថា កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រើនទៀតនឹងបញ្ជូនចេញទៅជួយមិត្តឡាវដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ។ នៅព្រឹកថ្ងៃទី​១៦​ វិច្ឆិកា​ ២០២០នេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិ​សេស ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានសារលិខិតជូនចំពោះនាយករដ្ឋមន្រ្តីឡាវ ដោយសម្ដេចមានជំនឿយ៉ាងមុតមាំថា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

គួររំលឹកដែរថា កាលពីកន្លងសម្ដេចតេជោ ហ៊ុន​ សែន បានលើកឡើងថា បើទោះបីកម្ពុជាមិនមានបច្ចេកវិទ្យាសុខាភិបាលទំនើបដូចប្រទេសជិតខាងមួយចំនួនក្ដី ប៉ុន្តែកម្ពុជានៅមិនទាន់មាននរណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ឡើយ នេះដោយសារការខិតខំប្រឹង និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រ​សួងសុខាភិបាលកម្ពុជា ក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានខិតខំ ​និងចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាននេះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួង និងបទបញ្ជាផ្សេងៗជាដើម ៕