រដ្ឋបាលខេត្តកំពង់ឆ្នាំងទទួលអំណោយពីឯកឧត្តមហុី វីរះ រដ្ធលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការចូលរួមការពារនិងទប់ស្កាត់នៃជំងឺកូវីដ១៩

61

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនឹងអភិបាលរងខេត្តបានអញ្ជើញទទួលអំណោយផ្ទាល់ដៃពីសប្បុរសជន នៅរាជធានីភ្នំពេញមានអង្ក ម៉ាស់ និងថ្នាំចិនសែ របស់ឯកឧត្តម ហុី វីរះ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ី វីរះ ដែលបានចំណាយទ្រព្យធន់ផ្ទាល់ខ្កួនក្នុងការចូលរួមចំណែកកាត់បន្ថយការខ្វះខាតដើម្បីបង្កាទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរដ្ធបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបានបញ្ជាក់ទៀតថាទាំងអស់នេះគឺជាវប្បធម៌ចែករំលែកនិងបានបង្ហាញពីទឹកចិត្តសប្បុរសធម៍យ៉ាងល្អប្រពៃ ក្នុងការជួយគ្នាក្នុងគ្រាដែលកំពង់ជួបនូវទុក្ខលំបាកនិងជាការជួយបានទាន់ពេលវេលាផងដែរ ។

ឯកឧត្តមមានប្រសាសន៍បន្តថាអំណោយទាំងនេះពិតជាមានតម្លៃនិងសារះសំខាន់ខ្លាំងណាស់ស្របពេលដែលរដ្ធបាលខេត្តកំពុងត្រូវការចាំបាច់សម្រាប់យកទៅប្រើប្រាស់និងចំគោលដៅសម្រាប់នៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំង ។

ចំពោះអំណោយដែលបានទទួលពីសប្បុរសជនក្នុងពេលនេះមាន អង្ករចំនួន០៥តោន ម៉ាស់២០០ប្រអប់ និងថ្នាំចិនសែចំនួន ៤០០ បន្ទះផងដែរ ៕ សុក្ខារិន