កម្លាំងជំនាញស្នងការនគបាលខេត្តពោធិ៍សាត់ស្រាវជ្រាវតាមប្រម៉ាញ់មុខសញ្ញានៅលួចរថយន្តនិងកាចកម៉ូតូសកម្មនៅទូទាំងប្រទេសគេចមកសង្ងំលាក់ខ្លួននៅខេត្តពោធិសាត់

22

ខេត្តពោធិសាត់៖ កាលពីថ្ងៃទី២២កក្កដា២០២ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលដឹកផ្ទាល់ដោយស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ចុះស្រាវជ្រាវតាមប្រម៉ាញ់ចាប់ឃាត់មុខសញ្ញាលួចរថយន្ត
និងកាច់កម៉ូតូសកម្មនៅទូទាំងប្រទេស និងបានរត់គេចខ្លួនពីខេត្តកំពតមកសំងំលាក់ខ្លួននៅខេត្តពោធិ៍សាត់ ជាមួយនិងសង្សា ។

មុខសញ្ញាលួចរថយន្តនិងកាច់កម៉ូតូយ៉ាងសកម្មត្រូវបានបង្ក្រាបខាងលើនេះប្រើប្រាស់រថយន្តម៉ាកកាមរីឆ្លាមសេរី២០០១ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភព២Y០៦២១ បានមកស្នាក់នៅហ្នឹងផ្ទះសំណាក់អង្គរមាស់ដែលស្ថិតនៅក្នុង.ភូមិពោធិ៍តាកួយ.សង្កាត់លលកស.ក្រុងនិងខេត្តពោធិ៍សាត់ខេត្ត
ពោធិ៍សាត់។

ស្នងការរងនគបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី២៣កក្កដា២០២១នេះថាក្រោយពីទទួលបានព័ត៌មានជាក់លាក់ពីម្ចាស់ករណីហើយលោកបានរៀបចំកំលាំងត្រៀមចាំស្ទាក់នៅពេលដែលមុខសញ្ញាចេញពីបន្ទប់ផ្ទះសំណាក់ ទៅថយរថយន្ត ភ្លាមនោះត្រូវបានកំលាំងដែលត្រៀមជាស្រេចស្ទុះចាប់ឃាត់ខ្លួនមុខសញ្ញាបានរួម និងសង្សារបស់ជនសង្សយ័បាននៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២៣កក្កដា២០២១ ដកហូតរថយន្ត១គ្រឿងកាមរីឆ្លាមសេរី២០០១ ។

ស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា.បានអោយដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមាន
១.ឈ្មោះអ៊ុន សុខហនហៅម៉ៅ ធី.មានសៀវភៅពិនិត្យសុខភាព បើកថ្នាំផ្ទុកមេរោគអេត. ភេទប្រុសអសយុ៥០ឆ្នាំ
សញ្ជាតិខ្មែររស់នៅភូមិត្រពាំងចកឃុំថ្មីស្រុកកណ្តាលស្ទឹងខេត្តកណ្តាល
ទី២.ឈ្មោះ ណយ នី ភេទស្រីអាយុ៣៥ឆ្នាំសញ្ជសតិខ្មែររស់នៅភូមិត្រពាំងរាំង.ឃុំខ្វាវ.ស្រុកសំរោង
.ខេត្តតាកែវ ជាសង្សា ។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
រថយន្តកាមរីឆ្លាមសេរី២០០១
ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ
ភព2Y0621
លុយក្រដាស់20$១សន្លឹក
លុយរៀល៤៣ម៉ឺនរៀលអត្តសញ្ញាណ១សន្លឹក
ទូរស័ព្ទដៃ៣គ្រឿងម៉ាកអូប៉ូចំនួន២គ្រឿង ចុចពិល១គ្រឿង ។

ក្រោយការបង្ក្រាបសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តពោធិសាត់ បានធ្វើកំណត់ហេតុប្រគល់ ទទួល ជនសង្ស័យ រួមនិងវត្ថុតាងអោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពតដែលជាម្ចាស់ករណីដើម្បីនាំយកទៅចាត់ការតាមនិតិវិធីនៅថ្ងៃដដែលនេះផងដែរ ៕ សុក្ខារិន