សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤នាក់ជាថ្មីបន្ថែមទៀតនឹងមានអ្នកជាសះស្បើយចំនួន ២៦នាក់និងអ្នកទទួលមរណះភាពចំនួន៤នាក់បន្ថែមទៀតហើយនៅថ្ងៃទី ២២ កក្កដា ២០២១

48

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបានបន្ត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៤នាក់ ស្រី ២៦នាក់ ដែលជាអាជីវករ, កម្មក.កសិក.សិស្ស.ជាងកាត់សក់ ដែលយើងទទួលបាននៅថ្ងៃទី២២កក្កដា២០២១នេះផងដែរ ។

បើយោងតាមរបាយការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលទទួលបានក្នុងនោះអ្នកវិជ្ជដែលមានកូវីដ-១៩ ខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

ក្នុងករណីអ្នកជាសះស្បើយថ្មីសរុបមានចំនួន ២៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសម្រាក ព្យាបាល និងបន្តធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរយៈពេល ១៤ថ្ងៃបន្តទៀត។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង ។

ក្នុងនោះក៍មានករណីមរណះភាពចំនួន៤នាក់ស្រី៣នាក់ជាអ្នកជម្ងឺកូវិថ៊ដ១៩នៅមន្ទីរពេទ្យបង្អែកកំពុងសាលានិងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងក្នុងមានឈ្មោះ សូលីណា ភេទស្រីអាយុ៣៥ឆ្នាំរស់នៅក្នុងភូមិធ្នង់ឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានចូលមកមន្ទីពេទ្យបង្អែកកំពង់ត្រឡាចនៅវេលាម៉ោង៤និង២០នាទីថ្ងៃទី២២កក្កថ៊ដា២០២១ដោយអសការហត់ដង្ហក់ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើងនិងមានវិជ្ជមានកូវិដ១៩ហលយក្រុមគ្រូពេទ្យបានដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកកំពង់ត្រឡាច ។
តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងបើទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណះបច្ចេកទេសយ៉ាងណាក៍ដោយអ្នកជម្ងឺបានទទួលមរណះភាពនៅវេលាម៉ោង៧និង១០នាទីថ្ងៃ២២កក្កដា២០២១

ទី២.ឈ្មោះ នៅភី.ភេទប្រុសអាយុ៣៧ឆ្នាំរសនៅក្នុងឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងបានចូលសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងវេលាម៉ោង១និង៣០នាទីថ្ងៃទី២២ក្កដា២០២១និងបានទទួលមរណះភាពនៅវេលាម៉ោង៧និង៤០នា,ទីថ្ងៃទី២២កក្កដា២០២១

ទី៣.ឈ្មោះ កូវចន្ធី ភេទស្រីអាយុ៥៨ឆ្នាំរស់នៅក្នុងភូមិទី 8 សង្កាត់ខ្សាមក្រុងខេត្តកំពង់ឆ្នាំងបានចូលមកសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងវេលាម៉ោង៧និង០០នាទីថ្ងៃទី២២កក្កដា២០២១និងបានទទួលមរណះភាពនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២កក្កដា២០២១
ទី៤ឈ្មោះ សូសោភា អាយុ៥៣ឆ្នាំ ភេទស្រីរស់នៅភូមិប្អេរសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងវេលាម៉ោង 10 00 នាទីថ្ងៃទី 20 កក្កដា 2021នឹងបានទទួលមរណភាពនៅថ្ងៃទី 23 កក្កដា 2021 វេលា 6និង20នាទី ។

បើយោងតាមឯកសារនៃការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកទាំងបួននាក់ខាងលើដែលបានទទួលមរណភាពដោយសារជម្ងឺរលាកសួតធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ19 ៕ សុក្ខារិន