ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ចាប ភក្តី ដើម្បីពិភាក្សាការងារស្តីពីការរៀបចំផែនការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ

8

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ ដើម្បីពិភាក្សាការងារស្តីពីការរៀបចំផែនការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងប្រតិភូក្រសួងការពារជាតិមួយចំនួនទៀត៕