ត្រីឆ្តោសុីកូនឯង៖ឪពុកបង្កើតរំលោភសេពសន្ទវៈកូនខ្លួនឯងហើយរត់គេចខ្លួនបាន២ថ្ងៃត្រូវបានសមត្ថកិច្ចស្រុកសាម្គីមានជ័យធ្វើការឃាត់ខ្លួនបានហើយ

105

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាជនសង្សយ័បានរំលោភសេពសន្ទវៈក្មេងស្រីរងគ្រោះដែលជាកូនបង្កើតខ្លួនឯង ហើយរត់គេចខ្លួនបាន០២ថ្ងៃត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាម្គីមានជ័យធ្វើការឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៣និង១៥នាទី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

ករណីនេះបានកើតឡើងវេលាម៉ោង៥និង៣០នាទីនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះលើពូករបស់ជនសង្ស័យឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើនរបស់ខ្លួន ដោយនាងទើបតែអាយុ០៨ឆ្នាំរហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកតិរច្ឆានបានគេចខ្លួនបាត់។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីជនសង្ស័យបានគេចខ្លួនកម្លាំងនគបាលការិយាល័យជួញដូរមនុស្សនិងការពារអនិតិជនបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារនិងកម្លាំងប្រជាកាពារភូមិខ្នាកណ្តាលបានធ្វើការស្រាវជ្រាវឃ្លាំមើលនិងប្រមាញ់តាមចាប់ខ្លួនបានមុខសញ្ញាខាងលើនេះនៅវេលាម៉ោង៣និង១៥យប់ថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២១នេះនិងបានរាយការណ៍ជូនស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តសរ៊េនីយ៍ ខូវលី និងសការអនុញ្ញាតិ ពីលោក អ៊ិតសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីនាំយកមកអធិការនគបាលស្រុកសាមគ្គីមានជ័យដើម្បីធ្វើការសាកសួរ។

ប្រភពបានបន្តទៀតថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លនឯងពិតប្រាកដមែន។

ក្រោយការសាកសួរួចហើយសមត្ថកិច្ចជំនាញបានក៍សាងសំណុំរឿងបញ្ជូនទៅបន្តទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕