ឃើញម្ចាស់ទុកម៉ូតូចោលមុខផ្ទះទំនងចូលទៅលួចកាច់ ក បានសម្រេចប្រុងជិះគេចខ្លួនម្ចាស់ឃើញទាន់នាំគ្នាដេញចាប់បានម្នាក់ស្វាគមន៍ប៉ោងមុខ

22

ភ្នំពេញ: ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានមកធ្វើសកម្មភាពកាច់សោរ ក ម៉ូតូមួយគ្រឿងដែរម្ចាស់ទុកនៅមុខផ្ទះបានសម្រេចប្រុងជិះគេចខ្លួនម្ចាស់ឃើញទាន់នាំគ្នាស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យមាន ឈ្មោះ ស្នា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១ នៅចំ ណុចផ្ទះលក់និងជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែង មុខហាងសាច់អាំង ១៦៨ តាមបណ្តោយផ្លូវ ២០១១ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាកហុងប៊ីត ពណ៌សពាក់ស្លាកលេខភ្នំពេញ1IM-8855នៅមុខផ្ទះចំណុចកើតហេតុខាងលើលុះមកដល់ម៉ោងកើតហេតុក៍ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឈប់នៅមុខផ្ទះ រួចជនសង្ស័យម្នាក់បានចុះពីលើម៉ូតូបានធ្វើសកម្មភាព យកដែកអក្សតេដាក់តាមខ្លួនយកមកចាក់សោរកាច់ ក ម៉ូតូ បានសម្រេចហើយប្រុងជិះគេចខ្លួន ខណៈនោះម្ចាស់ផ្ទះបានឃើញទាន់នាំគ្នាស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួនចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

(រាយការណ៍P១៩ពេលរាត្រី)