មន្ត្រីយោធាម្នាក់ខឹងប្រពន្ធជំពាក់បំណុលធនាគារនិងលុយក្រៅទាញម៉ូតូចាក់សាំងចេញដុតផ្ទះចោលផ្អើលអ្នកជិតខាងត្រូវសមត្ថកិច្ចឃាត់ខ្លួន

13

ខេត្តស្ទឹងត្រែង:បុរសម្នាក់ជាមន្ត្រីយោធាដែលគេដឹងថាបម្រើការនៅអង្គភាពវរ:សេនាតូចវិស្វកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីធ្វើសកម្មភាពដុតផ្ទះខ្លួនឯងដោយសាររឿងខឹងប្រពន្ធជំពាក់បំណុលគេច្រើនទាំងធនាគារនិងលុយក្រៅបង្កជាហឹង្សាដុតផ្ទះអស់គ្មានសល់។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីវេលាម៉ោង៤,៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានសមភាពថ្មី ក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

បើតាមអ្នកជិតខាងបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញគ្រួសារផ្ទះកើតហេតុខាងលើឈ្លោះប្រកែកគ្នាហើយមួយសន្ទុះគេឃើញប្រពន្ធបានរត់ចេញក្រៅផ្ទះ ក្រោយមកប្តីក៏បានយកម៉ូតូចាក់សាំងចេញហើយដុតតែម្តងហើយក៏ដើចេញផ្ទះធ្វើប្រងើយ ឃើញដូច្នេះអ្នកជិតខាងក៏ស្រែឆោឡោថា ភ្លើងឆេះផ្ទះហើយមិចមិនទៅជួយពន្លត់ ជនសង្ស័យជាប្តីនោះឆ្លើយថា បើវាឆេះហើយឲ្យវាឆេះអោយអស់ទៅទើបបង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ មកជួយពន្លត់និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ និងហៅប្រពន្ធជាជនរងគ្រោះមកស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំរកមូលហេតុពាក់ព័ន្ធករណីខាងលើនេះ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ផ្ទះដែលឆេះខាងលើនេះផ្តើមចេញពីការឈ្លោះប្រកែកគ្នារឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀត ដែលបុរស់ជាប្តីមិនដឹងឮសោះនិងជំពាក់គេសងមិនចេះរួច ទើបបង្កហឹង្សារកើតឡើងប្រពន្ធភ័យខ្លាច ក៏បានរត់ចេញទៅក្រៅផ្ទះ ក្រោយមកប្តីដែលជាជនសង្ស័យខាងលើ ខឹងបានធ្វើសកម្មភាពទាញយកម៉ូតូចាក់សាំងចេញដុតផ្ទះតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា៖ជនសង្ស័យឈ្មោះ ហេង វិបុល ជាមន្ត្រីយោធាបម្រើការនៅអង្គភាពវរ:សេនាតូចវិស្វកម្ម យោធភូមិភាគទី១ ប្រពន្ធធ្វើគ្រូបង្រៀន សម្ភារៈក្នុងផ្ទះត្រូវបានខូចខាតទាំងស្រុង ក្រុមការងារពន្លត់អគ្គីភ័យ បានចេញរថយន្តបន្លត់អគ្គីភ័យអស់ពីរយន្តទើបរលត់ទាំងស្រុង។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្ត បានឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីសួរនាំបន្តនិតិវិធីច្បាប់ ករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយចេតនា និងហឹង្សា។

ដោយ:KC:936