កំសត់ដូចនាងបដាចា ! ស្រ្តីក្រីក្រទុរគត កូនត្រូវក្រុមក្មេងទំនើងព្រួតវាយសំលាប់ កំពុងដង្ហោយរកយុត្តិធម៍៖(មានវីដេអូ)

69

ឧត្តរមានជ័យ៖ លោកស្រីបុន សុខខេង មានទីលំនៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងដង្ហោយរកយុតិ្តធម៌ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជូនកូនប្រុសខ្លួន ក្រោយពីក្រុមក្មេងទំនើងប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ វាយ កាប់និងចាក់ រហូតដល់ស្លាប់កាលពីយប់ថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ ។

លោកស្រីបុន សុខខេង កំពុងរស់នៅយ៉ាងកំសត់ ប្រៀបដូច នាងបដាចារ ដែលមានប្តីទើបនឹងស្លាប់មិនទាន់ស្ងួតផ្នូរ ឥឡូវត្រូវកូនប្រុសបណ្តូលត្រូវក្មេងទំនើងប្រចាំស្រុកអន្លង់វែង វាយ កាប់និងចាក់រហូតដល់ស្លាប់ រូបនេះ បានស្នើឱ្យអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយឱ្យអាជ្ញារធរគ្រប់ជាប់ថ្នាក់ជូនស្វែងរកយុត្តិធម៌ ជូនកូនប្រុសលោកស្រី ខណៈចាប់ជនសង្ស័យចាប់បានហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជូនក្រុមគ្រួសារគាត់។

លោកស្រីបុន សុខខេងរៀបរាប់ប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា កូនប្រុសលោកស្រី ដែលជនរងគ្រោះឈ្មោះស៊ឹម ប៊ុនថាន អាយុ១៤ឆ្នាំ ត្រូវបានក្រុមយុវជនមួយក្រុងបានវាយ កាប់និងចាក់សម្លាប់យ៉ាងអាណោចអាធម្ម
បំផុត។ លោកស្រីបន្ត ថា លោកស្រីជាស្រ្តីមេម៉ាយ ដោយប្តីបានស្លាប់កាលពីឆ្នាំទៅដោយសារជម្ងឺកូវីត១៩ រាល់ថ្ងៃលោកស្រីមានជីវភាពក្រខ្សត់ ធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត នឹងមានកូនចំនួនបីនាក់ក្នុងបន្ទុក ហើយកូនដែលបានស្លាប់គឺជាកូនទីមួយ។ នៅថ្ងៃកើតហេតុ វេលាម៉ោង១២យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កូនប្រុសរបស់ស្រីបានជិះម៉ូតូទៅមើលគេប្រគុំខនស្សឺតនៅឯជិតផ្សារអន្លង់វែង ពេលដែលកូនគាត់កំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦៧B នៅនឹងចំណុចមុខផ្ទះសំណាក់បឹងតាប៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្រាប់តែមានក្មេងទំនើងមួយក្រុម បានយកដាវមកគុបត្រូវក្បាលកូនរបស់គាត់ កំពុងជិះម៉ូតូរហូតដល់ដួល រួចក្រុមជនដៃដល់ក៏បានឈប់ម៉ូតូចុះមកវាយកាប់និងចាក់កូនគាត់បន្ថែមទៀត រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

លោកស្រីបន្តថា កូនប្រុសរបស់របស់ត្រូវបានជនដៃវាយកាប់ចាក់យ៉ាងដំណំ ភ្លាមនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ បានយកកូនរបស់គាត់ទៅព្យាបាលនៅមន្ទីពេទ្យឯកជន លុះដល់ព្រឹកឡើងទើបបានគាត់បានទទួលពីដំណឹងគ្រោះថ្នាក់របស់កូនគាត់ ដោយស្ថានភាពរបួសធ្ងន់ធរខាងពេទ្យក៏បញ្ជូនកូនរបស់គាត់ទៅព្យាបាលនៅមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប ប៉ុន្តែជាអកុសល់គ្មានតែដល់មន្ទីពេទ្យ កូនគាត់ត្រូវបានស្លាប់តែម្តង។
នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២២ម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកអន្លង់វែង ដើម្បីវែកមុខរកជនសង្ស័យដែលបានធ្វើសកម្មភាព វាយកាប់និងចាក់កូនរបស់គាត់រហូតដល់ស្លាប់ ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់។
បន្ទាប់ពីគាត់ដាក់ពាក្យបណ្តឹងហើយ កម្លាំងអធិការស្រុកអន្លង់វែង បានឃាត់ខ្លួនជនសង្ស័យ និងបក្សពួកជាក្រុមក្មេងទំនើង ចំនួន៧នាក់ ដែលបានដេញវាយកាប់ចាក់គ្នាបណ្តាលឲ្យស្លាប់យុវជនម្នាក់ នោះគឺកូនប្រុសរបស់លោកស្រីឈ្មោះ ស៊ឹម ប៊ុនថាន។ក្រោយមកជនសង្ស័យ និងវត្ថុតាងដែលចាប់ ត្រូវបានអធិការស្រុកអន្លង់វែង រៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ប៉ូលីសបានបានយកដីការកោះ របស់លោក វ៉េត ហ៊ត់ ជាចៅក្រមសើបសួរខេត្ត
ឧត្តមានជ័យ មកកៅះអញ្ជើញឈ្មោះ បុន សុខខេន ដើម្បីធ្វើការសាកសួរនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក ហើយរឿងគាត់ក៏បានទៅជួបគេហើយគេសាសួរ។

លុះដល់មុនបុណ្យភ្ជុំបិណ្ឌ ក្រឡាបញ្ជីបានហៅគាត់តាមតេលេក្រាមឲ្យទៅជួបនៅតុលាការនៅថ្ងៃទី២៨ ខែកញ្ញា ២០២២ ដោយលើកហេតុផលថាឪពុកម្តាយជនបង្កមួយចំនួនគាត់ចង់មានសំណងជួប ពេលនោះគាត់ក៏ទៅជួបនិងថ្ងៃទី០៤ ខែតុលា ក្រឡាបញ្ជីបានហៅគាត់តាមតេលេក្រាមឲ្យទៅជួបនៅតុលាការនៅថ្ងៃទី០៥ ខែតុលា ទៀត ប៉ុន្តែមិនមានដំណោះស្រាយទេរហូតមកទល់ពេលនេះ ។

ដោយមើលឃើញពីនីតិវិធីមានភាពយឺតយ៉ាវ បែបនេះ លោក ស្រី ក៏ស្នើដល់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ដែលមាន
សមត្ថកិច្ច ជួយពន្លឿនស្វែងរកយុត្តិធម៌ជូនកូនប្រុសលោកស្រីផង ដើម្បីឱ្យកូនប្រសរបស់លោកស្រី ស្លាប់ដោយ
ស្ងប់ចិត្ត៕