សម្ដេចចៅហ្វាវាំង ចែកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី និងសម្តេចព្រះមហាក្សត្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចំនួន៣៥គ្រួសារ នៅស្រុកស្វាយទាប និងក្រុងបាវិត

40

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៩ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញនាំយកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចំនួម៣៥គ្រួសារ នៅស្រុកស្វាយទាបនិងក្រុងបាវិត ក្នុងពិធីនេះអមដំណើរដោយលោកជំទាវ ដួងវណ្ណា លោកជំទាវ ពៅសុភាព  តំណាងរាស្ត្រមណ្ឌលស្វាយរៀង  ឯកឧត្តម ជំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម រស់ ផារិទ្ធ និងលោកជំទាវ ឯកសុវណ្ណភារៈ អភិបាលរងខេត្ត។

ក្នុងនោះឃុំប្រសូត្រ ស្រុកស្វាយទាប ចំនួន២៤គ្រួសារ និងសង្កាត់បាទី ក្រុងបាវិត ចំនួន១១គ្រួសារ អំណោយដែលចែកជូនទាំងអស់នោះរួមមាន: ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ, ឃីត១កញ្ចប់, តង់កៅស៊ូ១, ដោយឡែក៤គ្រួសារ ដែលរងគ្រោះដោយរលំផ្ទះទាំងស្រុងក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៨សែនរៀល និង៣១គ្រួសារទៀតដែលផ្ទះ របើកដំបូលនិងជញ្ជាំងទទួលបានថវិកាចំនួន៤សែនរៀលក្នុងមួយគ្រួសារ ៕ដោយ:PK