ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចផ្អាកជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង​សហ​គមន៍

73

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឱ្យដឹងថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកលនៃវីរុសកូវីដ១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ដ និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្ដាហ៍ជាបណ្ដោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃទីតទៅ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណៈជន សមាគមមគ្គុទេសទេសក៍ចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាពត៌មាន និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕