ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំងឯកឧត្ដម ដួង តារា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

81

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងឯកឧត្ដម ដួង តារា ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រតី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះឯកឧត្ដម ដួង តារា ក៏ជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។

ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្ដម ដួង តារា បានរួមចំណែកដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាច្រើនករណីនៅក្រៅប្រព័ន្ធតុលាការ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ។ ក្នុងនោះដែរឯក ដួង តារា ក៏ទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋទូទៅ ៕