ចាប់ខ្លួនថៅកែលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» មុខផ្សារលើធំថ្មីបញ្ជូនទៅតុលាការ ករណីចាប់រំលោភបុគ្គលិកជាអនិតិជនអាយុ១៤ឆ្នាំ

45

ខេត្តសៀមរាប៖ ថៅកែលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» ម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនដល់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវៈ លើកូនចៅរបស់​ខ្លួនជាអនីតិជន អាយុ១៤ឆ្នាំ ។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្ត លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងថា ការចាប់ខ្លួនជនខាងលើ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៣៩ ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប ។ លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» ដែលមានទីតាំងនៅមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ ។ លោកនាយការិយាល័យបានឱ្យដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើបុគ្គលិករបស់ខ្លួនដែលជាអនីតិជន កាលពីអំឡុង ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ ។

តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណៈបុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះ ហេង សុវណ្ណ បានហៅជនរងគ្រោះឱ្យមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ ។ ពេលនាងមកដល់ថៅកែហាងរូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើការ៉ូ ធ្វើសកម្ម​ភាព​បឺតមាត់នាង និងសម្រាតខោនាងហើយរំលោភ តែមិនទាន់ជាជម្រៅនៅឡើយទេ ដោយនាងរើខ្លាំងពេក ។ ក្មេងស្រីរងគ្រោះបន្តទៀតថា បន្ទាប់មកជននេះចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត «រំលោភពីក្រោយ» ។ ក្រោយកើតហេតុបងស្រីជនសង្ស័យ បានសុំសម្របសម្រួលតែនាងមិនព្រម ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល ។

ករណីនេះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយក៏តាមចាប់ខ្លួនតែម្តង និងបានបញ្ជូនខ្លួនទៅតុលាការ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០​២០ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕