ផ្ទះពលរដ្ឋជិត១ពាន់ខ្នងក្នុងសង្កាត់ចំនួន១០រងការជន់លិចព្រោះទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំង

48

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ មាន២៩ភូមិ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដោយអនុវត្តតាមបទបញ្ជាលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ មាន២៩ភូមិ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះចំនួន៩៥៣ខ្នងផ្ទះ មាន១,០២៦គ្រួសារ មនុស្ស៤,០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត០២ មណ្ឌលសុខភាព០២ សាលាសង្កាត់០២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២។ ដោយឡែកសង្កាត់ចំនួន១០នោះរួមមាន៖ សង្កាត់សាក់សំពៅ ០៦ភូមិ, សង្កាត់ស្ពានថ្ម ០៥ភូមិ, សង្កាត់ក្រាំងពង្រ ០៣ភូមិ, សង្កាត់គងនយ ០៣ភូមិ, សង្កាត់ទៀន ០៣ភូមិ, សង្កាត់ព្រែកកំពឹស ០៣ភូមិ, សង្កាត់ជើងឯក ០២ភូមិ, សង្កាត់ព្រៃស ០២ភូមិ, សង្កាត់ដង្កោ ០១ភូមិ និងសង្កាត់ព្រៃវែង ០១ភូមិ៕