ក្រុងនៃខេត្តចំនួន ៣ ជាប់ជាជ័យលាភី “ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ២០២២”

33

ភ្នំពេញ៖គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ប្រកាសជ័យលាភីទីក្រុងនៃខេត្តចំនួន៣ ទី១.ខេត្តបាត់ដំបង ទី២. ខេត្តព្រះសីហនុ និងទី៣. ខេត្តសៀមរាប ដែលបានជាប់ជាជ័យលាភី “ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022)។

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៥ ខែមករា ឱ្យដឹងថា ការជាប់ជ័យលាភីនេះ គឺ តាមរយៈការបោះឆ្នោតលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

បើតាមក្រសួងទេសចរណ៍ ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគ បំផុតរួមមាន៖ ទី១, ខេត្តបាត់ដំបង ទី២. ខេត្តព្រះសីហនុ និងទី៣. ខេត្តសៀមរាប។

គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៏ បានចូលរួមអបអរសាទរចំពោះជ័យលាភីទាំង ០៣ ខាងលើហើយ ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕