ក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកដ៏ល្បីមួយសម្រេចជ្រើសរើសកម្ពុជាង្កើតរោងចក្រ

29

ភ្នំពេញ៖ ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

ការសម្រេចចិត្តនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងប្រតិភូតំណាងក្រុមហ៊ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រុមប្រឹេក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន បានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕