បើកបរក្នុងស្ថានភាពងងុយដេក រេចង្កូតបុករះតូបលក់ឥវ៉ាន់ បណ្តាលឱ្យ ក្មេងស្រី២នាក់រងរបួស នៅផ្សារអង្គរកា

71

ខេត្តតាកែវ៖ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ 0៩-១០ ក្នុងភូមិស្រែខ្វាវឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរោងលក់ បណ្តាលឱ្យក្មេងស្រី២នាក់រងរបួស។

បើតាម លោកវរសេនីយ៍ឯក ឌុក ធីយ៉ា ករណីមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AJ-5301 បើកបរដោយឈ្មោះ ប៊ុន វុទ្ធីភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានបើកបរមកពីទិសខាងលិចលុះមកដល់ចណុចខាងលើវេរចង្កូតទៅបុករោងលក់អីវ៉ាន់ចាប់ហ៊ួយបណ្តាលអោយរងរបួសក្មេងពីរនាក់ ដែលអង្គុយនៅក្នុងរោងលក់ខាងមុខផ្ទះ។

លោកបន្តថា ទី១. ឈ្មោះ សៀង សុវណ្ណមរកត ភេទស្រីអាយុ ១៣ឆ្នាំ (របួសស្រាល) និងទី២. ឈ្មោះ សៀង សុវណ្ណទេពី ភេទស្រី អាយុ ១០ឆ្នាំ (របួសស្រាល) ទាំងពីរនាក់ រស់នៅភូមិឃុំកេីតហេតុខាងលេី នឹងបណ្តាលអោយខូចខាតអីវ៉ាន់ចាប់ហ៊ួយច្រេីន។ ក្រោយកើតហេតុអ្នករងគ្រោះ ត្រូវបានយកទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកអង្គរកា។
ចំពោះមូលហេតុបង្កគ្រោះថ្នាក់នេះ គឺបណ្ដាលមកពូងងុយដេក។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង៕