ជនជាតិចិន២នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីប្លន់រថយន្តកាត់ស៊ីមួយគ្រឿងនៅស្រុកពារាំង

36

ខេត្តព្រៃវែង៖ជនសង្ស័យជនជាតិចិនចំនួនពីរនាក់បានធ្វើសកម្មភាពប្លន់រថយន្តតាក់ស៊ីមួយគ្រឿង ប៉ុន្តែរត់មិនរួចត្រូវបាន សមត្ថកិច្ចខេត្តព្រៃវែងធ្វើការព័ទ្ធចាប់ខ្លួនបានកាលពី វេលាម៉ោង៧និង៣០នាទីនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២២ ត្រង់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ក្នុងភូមិព្រៃ ព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែងថ្លែងថា នៅមុនពេលកើតហេតុមានជនជាតិចិនពីរនាក់រួមដំណើរជា មួយជនរងគ្រោះជាអ្នកបើកបរថយន្តឈ្នួល មកដល់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ចំងាយប្រហែល២០០ស្រាប់តែជនជាតិចិនចំនួនពីរបានរិតករពីក្រោយជនរងគ្រោះឈ្មោះ អោន ណូរ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំទីលំនៅ ភូមិឬស្សីជួសខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាម្ចា ស់រថយន្ត)ឱ្យជនរងគ្រោះចុះពីរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ ប្រផេះពាក់ ស្លាកលេខ2 AS 3009។

សមត្ថកិច្ចបានបន្តទៀតថា ខណៈដែលជនជាតិចិន កំពុងតែរឹតករជនរងគ្រោះអូសចេញពីរថយន្ត មានជនសង្ស័យម្នាក់ទៀតដើរចូលទៅកាន់ចង្កូតរថយន្តបើកចេញពីកន្លែងកើតហេតុឆ្ពោះទៅទិសខាង កើត។ចំណែកជនរងគ្រោះបានដើរមកទំនាក់ ទំនងម្ចាស់ការ៉ាស់សាំងឲ្យជួយទាក់ទងប្តឹងមកសមត្ថកិច្ច អំពីសកម្មភាពប្លន់។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចយើងបានចេញអន្តរាគមន៍ពួនស្ទាក់ចាប់ជនសង្ស័យជា ជនជាតិចិនទាំង២នាក់បាននៅចំណុចមុខអធិការដ្ឋាន នគរបាលស្រុកពារាំតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា៖ជនសង្ស័យមានឈ្មោះ ទី១- ឈ្មោះ ហ៊ី ប៉ៅ (He Biao) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មកពីទីក្រុងសៀងហៃ ប្រទេសចិន។ទី២-ឈ្មោះ ជិន ហ៊ួ (Chen Hua) ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិន មកពីទីក្រុង សៀងហៃ ប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បី បំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕