សមត្ថកិច្ចខេត្តស្ទឹងត្រែង តាមប្រម៉ាញ់ចាប់អ្នកទោសបាន ២នាក់ទៀតគ្រប់ចំនួនមកវិញអស់ហើយនៅក្នុងថ្ងៃទី១៧វិច្ឆិកានេះ

17

ខេត្តស្ទឹងត្រែង៖ អ្នកទោសចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបន្តតាមប្រម៉ាញ់ចាប់បានមកវិញហើយ ក្រោយពួនសំងំលាក់ខ្លួនតាមព្រក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងរយៈពេល១សប្តាហ៍មកនេះ ។

បើគិតត្រឹមវេលាម៉ោង១១ព្រឹក ក្នុងថ្ងៃទី១៧វិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស២នាក់ចុងក្រោយខាងលើនេះ នៅចំណុចភូមិ កោះហឹប ឃុំ អូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។

អ្នកទោស ឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន

បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចស្ថិតក្នុងសកម្មភាពតាមចាប់ខ្លួនអ្នកទោសនោះបានប្រាប់ថា៖អ្នកទោសចំនួន២នាក់ដែលចាប់បានក្នុងពេលនេះ គឺជាអ្នកទោសចុងក្រោយ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ហើយសមត្ថកិច្ចតាមចាប់បាន៥នាក់បន្តបន្ទាប់គ្នា ។

គួររំលឹកថាៈក្រុមអ្នកទោសចំនួន៧នាក់ដែលធ្វើសកម្មភាពទម្លុះជញ្ជាំងរបងពន្ធនាគារនាំគ្នារត់គេចខ្លួន កាលពីវេលាទាបភ្លឺក្នុងថ្ងៃទី៨វិច្ឆិកាកន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានបន្តបន្ទាប់មកវិញបានទាំង៧នាក់ គ្រប់ចំនួនវិញអស់ហើយ ។

ដោយអ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន (ជនជាតិឡាវ) ៕

ចាប់ខ្លួនបានមកវិញអស់ហើយ
ចាប់ខ្លួនបានមកវិញអស់ហើយ