អ្នកលេងកាំ.បិត.ហោះ ជក់ និងលក់គ្រឿង.ញៀនទាំង៧នាក់ បាត់មុខពីពិភពគុណយូរហើយ ទាល់តែសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនទើបដឹង…

71

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមង្គលបូរី ចុះបង្ក្រាបក្រុមកក្មេងស្ទាវមួយក្រុម ជាអ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន ចំនួន7នាក់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា បន្ទាប់ពីលោកបានដឹកនាំកម្លាំងល្បាត ដល់ចំណុចភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ជួបក្រុមជនសង្ស័យ5នាក់ ដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន4ថង់តូច,កាំបិត7,ទូរស័ព្ទដៃចំនួន៣គ្រឿង។

យោងតាមការបំភ្លឺរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន2នាក់ទៀតបន្ថែមទៀត 1.ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ36ឆ្នាំ 2.ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ 24ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន12កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន 48គ្រាប់,កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន,ឧបករណ៍សម្រាប់ច្រកថ្នាំញៀន1,ទូរស័ព្ទដៃចំនួន2គ្រឿង ក្នុងនោះសរុបមានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្សមានចំនួន8ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតតាងត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនបន្តទៅជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕