ជំនន់ទឹកភ្លៀងកំពុងវាយប្រហា លើភូមិជាច្រើនធ្វើឲ្យប:ពាល់ផលដំណាំមួយចំនួននៅស្រុកសេសាន

12

ខេត្តស្ទឹងត្រែង: តាមរយៈនៃការធ្លាក់ភ្លៀងជាបន្តបន្ទាន់គ្នា ចេញមិនរួចគ្របដណ្តប់ទៅដដោយទឹកភ្លៀងរាយប៉ាយនៅ ទូទាំងខេត្តស្ទឹងត្រែង ជោគជាំលាយលំជាមួយខ្យល់ព្យុះ បានបង្ករអោយ ខេត្តមួយនេះរងនូវផលប៉ះពាល់មួយចំនួនដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន រួមទាំងផលដំណាំរបស់ពលរដ្ឋផងដែរ។


ជាក់ស្តែងតាមការផ្តល់ព័ត៌មានបឋមតាមរយៈប្រព័ន្ធតេឡេក្រាម របស់លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឲ្យដឹងថា ភូមិស្វាយរៀង ឃុំតាឡាត ក្នុងស្រុកសេសាន បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង លិចផ្លូវ លិចស្រែ និងផលដំណាំដ៍ទៃទៀត ដែលមិនទាន់វាយតម្លៃនៃការខូចខាតនៅឡើយ ដោយជំនន់ទឹកភ្លៀងធ្វើឲ្យទឹកទន្លេសេកុង និងសេសាន កើនឡើងចូលតាមអូរនិងដៃអូរមួយចំនួន។

លោក អភិបាលស្រុកសេសាន សុវណ្ណ ពិសេដ្ឋ បានទទូចដល់មន្ត្រីរបស់ខ្លួន សូមបង្កើនការប្រុងប្រយ័ត្ន រដ្ឋបាលឃុំត្រូវរៀបចំត្រួតពិនិត្យគណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ និងរាយការណ៍ជាប្រចាំ ។ លោកបានដាស់តឿនដល់មន្ត្រីរបស់ខ្លួន និងតាមដានគ្រប់ពេលក្នុងគ្រាដែលប្រជាពលរដ្ឋរបស់ខ្លួននៅស្រុកសេសានមានវិបិត្ត។


លោកបន្តថាប្រសិនមានការជន់លិចនិងរងប៉ះពាល់យ៉ាងណាលោកនិងចុះជួយជាបន្ទាន់។លោបន្ថែមថាបើបងប្អូនយើងត្រូវការកម្លាំងជួយច្រូតស្រូវ សូមបងប្អូនជួយផ្ដល់ព័ត៌មានមក យើងខ្ញុំនិងកម្លាំងចុះជួយច្រូតស្រូវឲ្យទាន់កុំឲ្យមានការខូចបង់ពេលមានទឹកជំនន់៕

ដោយ: KC.936