ឈ្មួញស្រូវឈ្លោះដណ្តើមផែគ្ន្នាម្ខាងយកទូកបិទផ្លូវទឹកម្ខាងយករថយន្តស្រូវរាំងបិទផ្លូវថ្នល់ស្ទះជិត១ថ្ងៃផ្អើលសមត្ថកិច្ចស្រុកកំពង់រោទ៌

56

ខេត្តស្វាយរៀង៖ មានករណីឈ្មួញស្រូវចំនួន០២ឈ្លោះដណ្តើមបេនផែទូកកាណូតគ្នា ដោយម្ខាងយកទូកកាណូតដាក់ត្រួតគ្នាបិទព្រែកមិនឲ្យ ទូកកាណូតភាគីម្ខាងទៀតចូលមកដឹកស្រូវធ្វើឲ្យជម្លោះផ្ទុះឡើង អ្នកមានបេនរថយន្តនៅដើមផ្លូវយករថយន្តដឹកស្រូវ ដាក់បិទផ្លូវរថយន្តមិនឲ្យរថយន្តភាគីខាងចុងផ្លូវចូលរថយន្តទៅបេនផែកូណូតវិញបង្កឲ្យមានការកកស្ទះរថយន្តពេញដងផ្លូវរយៈពេល១២ម៉ោង។

ករណីនេះបានកើតឡើងនៅវេលម៉ោង ៧នាទីព្រឹករហូតដល់ម៉ោង ២រសៀលថ្ងៃទី៤សីហា២០២១នៅចំណុចប្រឡាយទាហ៊ាន ស្ថិតនៅភូមិព្រៃវ័ល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌ ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីបានឲ្យដឹងថា ករណីជម្លោះរវាងឈ្មួញស្រូវនិងឈ្មួញស្រូវនេះគឺដណ្តើមផែ ទូកកាណូតផ្ទេរស្រូវ លក់ឲ្យម៉ូយវៀតណាម។

ប្រភពបន្តថា មុនពេលកើតហេតុ គឺឈ្មោះ ឡុង លាភ  ភេទប្រុសអាយុ២៥ឆ្នាំនិងឳពុក មានស្រុកកំណើតនៅខេត្តព្រៃវែង បានមកទិញដីធ្វើបេនចំណតរថយន្តជាប់ប្រឡាយទាហ៊ាន ក្បែព្រែកព្រៃវ័ល្ល៍ ជាប់ព្រដែននេះ ហើយនៅព្រឹកកើតហេតុ២នាក់ឳពុកកូន បានឲ្យវៀតណាមចតទូកពេញប្រឡាយ ចតទូកាណូតទ្រួតគ្នារួចឲ្យកម្មករលីស្រូវពីលើរថយន្តចុះទូក បង្ក បិទផ្លូវទូកជិត ធ្វើឲ្យភាគីឈ្មោះ តាកប៊ុនណារិទ្ធ ភេទប្រុសអាយ៥៤ឆ្នាំនៅភូមិព្រៃវ័ល្ល៍ ឃុំថ្មី ដែលមានបេនចំណតរថយន្តដឹកស្រូវ នៅដើមផ្លូវមិនអាចឲ្យម៉ូយទូកវៀតណាមចូលមកទិញស្រូវដាក់ទូកកាណូតបាន ក៏យករថយន្តដឹកស្រូវដាក់បិទផ្លូវមិនឲ្យរថយន្តភាគីឳពុកកូនចូលដូចគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅប្រឡាយទាហ៊ាន នេញជាផ្លូវទឹក អាចទូកកាណូតធំចេញចូលបាន ដោយមានទំហំទទឹងប្រមាណ១២ម៉ែត្របណ្តោយប្រវែង​៧០០​ម៉ែត្រ មានផ្លូវទំនប់ជាថ្នល់អមសងខាង មានក្រុមហ៊ុនទិញលក់ស្រូវចំនួន០៣ប្រកបមុខរបរទិញលក់ស្រូវឲ្យវៀតណាម។ ទី១,ឈ្មោះតាក បូរ៉ា ហៅអ៊ិច ភេទប្រុសអាយុ​៥៧ឆ្នាំ មានបេនចំណតខាងជើងប្រឡាយ ។ទី២,ឈ្មោះតាក ប៊ុនណារិទ្ធ ហៅមិចភេទប្រុសអាយុ៥៤ឆ្នាំ មានចំណតនៅខាងត្បូងប្រឡាយ ។ហើយនៅឆ្នាំ២០២០ ឈ្មោះ​ឡុង លាភ ភេទប្រុសអាយុ២៥ឆ្នាំនិងឳពុក បានមកទិញដីនៅចំណុចមាត់ព្រែកព្រំដែន ជាង១ហិកតា ចាក់ដី ធ្វើចំណតរថយន្ត ជាប់និងប្រឡាយទាហ៊ានខាងត្បូង​ដែរ ហើយមិននឹកស្មានថា ផ្ទុះជម្លោះដណ្តើមចំណតគ្នាចុះស្រូវបែបនេះសោះ អាជ្ញាធរវៀតណាមបានបិទព្រំដែន១ខែមកហើយមិនឲ្យប្រជាជនវៀតណាមចូលមកទិញស្រូវនៅច្រកព្រំដែនប្រឡាយទាហ៊ាននេះ ទើបតែលោកអភិបាលខេត្ត ស្នើរសុំទៅភាគីវៀតណាមឲ្យអនុញ្ញាតិឲ្យប្រជាជនវៀតណាមចូលមកទំនាក់ទំនងទិញស្រូវនិងផ្លាស់ប្តូរទំនិញឡើងវិញបាន០៣ថ្ងៃប៉ុណ្ណោះមិនគួរបង្កជាបញ្ហាបែបនេះសោះ។

ក្រោយមកលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌ដឹកនាំកម្លាំងចុះទៅសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់ឲ្យក្រុមហ៊ុនទាំងពីរបើកផ្លូវ ទូក ផ្លូវថ្នល់ដើម្បីរថយន្តចូលក្នុងចំណតនិងផែទូកតាមចំណតរៀងៗខ្លួន។ ខណៈនោះដែរឈ្មោះតាក ប៊ុនណារិទ្ធ ហៅមិច បានសំណូមពរ សុំឲ្យអាជ្ញាធរស្រុក លោកអភិបាលខេត្តស្វាយរៀងមេត្តា ស្តារប្រឡាយទាហ៊ាន ពង្រីកចេញខាងឲ្យបាន២ម៉ែត្រកន្លះម្ខាងដើម្បីងាយស្រួលចូលទូកកាណូត។ទាក់ទិនករណីនេះដែរលោកសុច ពិសីអភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ កន្លងមកលោកបានស្នើរទៅឯកឧត្តមអភិបាលខេត្តស្វាយរៀង ដើម្បីស្តារប្រឡាយទាហ៊ាននេះ ឯកឧត្តមក៏បានឲ្យលោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយនខេត្តមកសិក្សារួចហើយ លទ្ធផលយ៉ាងណាមិនទាន់ទទួលបានទេ។លោកបន្តទៀតថា ប្រឡាយទាហ៊ាននេះជាផ្លូវទឹកដ៏សំខាន់សម្រាប់ផ្លាស់ប្តូរទំនិញជាពិសេសចំណតទូកកាណូតសម្រាប់នាំកសិផលកសិកម្មរបស់ប្រជាកសិករទៅប្រទេសវៀតណាម និងនាំទឹកពីព្រែកព្រំដែនស្រោចស្រប់ដីស្រែប្រជាពលរដ្ឋឃុំថ្មីផងដែរ។បើតាមឈ្មួញទិញលក់ស្រូវបានឲ្យដឹងថា ស្រូវដែលនាំចេញទៅប្រទេសវៀតណាមនេះជាប្រភេទ ស្រូវ អ៊ីអ៊ែ័រ ៥៤និង៨៥ ស្រូវសើម  លក់ចេញឲ្យវៀតណាមក្នុង១គីឡូតម្លៃ៤,៦៥០ដុង ស្មើ៨១០រៀលលុយខ្មែរ (ដោយគិតថ្លៃឈ្នួលកម្មករលើកដាក់លីចុះដល់ទូក)៕ ប៊ុនធឿន