អភិបាលស្រុករមាសហែកចុះអនុវត្ត បម្រាម គោចរដោយដាក់ ៤០គោលដៅដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩

5


ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងជា ប្រធាន គណៈ បញ្ជា ការឯកភាព រដ្ឋបាល ស្រុករមាសហែកបាន ដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២១ របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ស្រុករមាសហែកខេត្តស្វាយរៀង ។

ការចុះអនុវត្តនូវវិធានរដ្ឋបាលនេះធ្វើឡើងនៅយប់ថ្ងៃទី០២សីហា២០២១ នៅលើកកំណាត់ផ្លូវជាតិលេខ ១៣ ចំណុចទីប្រជុំជនស្រុករមាសហែក។លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍អោយដឹងថា៖នៅក្នុងភូមិសាស្ត្រស្រុករមាសហែកគឺបានដាក់កម្លាំងចម្រុះឈើជើង មាន៤០គោលដៅ ក្នុងនោះរួមមានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ១៤គោលដៅ ព្រំប្រទល់ស្រុកនិងស្រុក ០៦គោលដៅ ទីប្រជុំជន ០៥គោលដៅ និងព្រំប្រទល់ឃុំ ចំនួន១៦គោលដៅ។ដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការ ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច រប ស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ៖ ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេព គ្រឿង ស្រវឹង ត្រូវ អនុវត្តតាម វិធានការ បម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )។

កស៊ូ ម៉ុល អភិបាលស្រុករមាសហែក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវនិងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។បើតាមការពិនិត្យមើលការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តមកពីក្រៅខេត្តនៅមានធ្វើដំណើរចូលមកដល់ពេលយប់ ជាប់បម្រាមគោចរណ៍ សមត្ថកិច្ចអប់រំ យប់ដំបូង ដោយអ្នកធ្វើដំណើរខ្លះប្រាប់ថា ពួកគេមិនទាន់ទទួលបានព័ត៌មាន ខ្លះ ធ្វើដំណើរមកពីរាជធានី មានការយឺតយ៉ាវ ក៏ប៉ុន្តែនេះគ្រាន់ជាលេះដោះស្រាយទេ ដូច្នេះបើសិនជា មានអ្នកធ្វើដំណើរបំពានបម្រាមគោចរណ៍បន្ទៀតគឺចាប់ផាកពិន័យហើយ សូមចូលរួមអនុវត្តទាំងអស់គ្នាដើម្បី បង្ការទប់ស្កាត់ការឆ្លង កូវីដ១៩ ដើម្បីសុវត្ថិភាព សុខាភាពគ្រួសារនិងសង្គមជាតិ៕ប៊ុនធឿន