រដ្ឋបាលខេត្តស្វាយរៀងថ្លែងសារមរណទុក្ខចំពោះគ្រួសារសពស្លាប់ទាំង០៣នាក់ដោយជម្ងឺកូវីដ១៩

81

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០២សីហា ២០២១នេះរដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ០៣នាក់ កាលពី ថ្ងៃទី៣១ខែកក្កដា និងថ្ងៃទី០១សីហាឆ្នាំ២០២១ បានបញ្ជាក់យ៉ាងច្បាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។


រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩។
សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត វិធានការ៣កុំ និង ៣ការពាររបស់សម្តេចតេជោហ៊ុនសែន ។ប៊ុនធឿន