ឯកឧត្តម អម សុភា បានថ្លែងថាៈកត្តាសាមគ្គីភាពផ្ទៃក្នុងល្អ,មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានការបម្រើសេវាសាធារណៈដោយឆន្ទៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព នៅកៀកប្រជាជន វាជាកត្តារក្សាបានសមាជិកនាំមកនូវជ័យជំនះនាពេលខាងមុខ

9

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក និង ក្រុមការងារគណបក្សឃុំ ចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានជម្រុញអោយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែបានល្អប្រសើរជាងមុន។

ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដោយឆន្ទៈដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាពនិងក្នុងមូលដ្ឋាន របស់ខ្លួន។

ឯកឧត្តម អម សុភា ក៏ បានផ្តាំផ្ញើបន្តថាៈថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជ រដ្ឋាភិ
បាល ៣ការពារនិង៣កុំ អោយប្រជាពលរដ្ឋយល់ជ្រូតជ្រាបដើម្បីរួមគ្នាអនុវត្តអោយបានជាប់ជាប្រចាំដើម្បីខ្លួនយើង ក្រុមគ្រួសារ អ្នកជិតខាង និង មូលដ្ឋានទួលខុសត្រូវរបស់យើងជៀសផុតពីជំងឺកូវីដ១៩៕ សុក្ខារិន