ទេយ្យទានរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោក ជំទាវ បណ្ឌិត វណ្ណ្ណ លុយ ត្រូវបាន លោក សរ លាង និងព្រះមហានុច មុនីព្រះលេខាគណខេត្តកំពង់ឆ្នាំង និង អនុគណក្រុងនាំយកទៅប្រគេនព្រះចៅអធិការវត្តត្រពាំងទឹកត្រជាក់ ក្នុងស្រុករលាប្អៀរ

31

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ព្រះមហានុច មុនី ព្រះលេខាគណខេត្តកំពង់ឆ្នាំង បាន និមន្ត និង បានចុះសាកសួរសុខទុក្ខ និង នាំយកទេយ្យទាន របស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោក ជំទាវ បណ្ឌិត វណ្ណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងជានាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទចប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងទឹកត្រជាក់ ឃុំគោកបន្ទាយ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ លោក សរ លាង និង ព្រះមហា នុច មុនី បានមានសង្ឃដីកា និង ប្រសាសន៍ផ្តាំផ្ញើទៅដល់ព្រះចៅអធិការវត្តត្រពាំងទឹកត្រជាក់ សូមចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តអោយបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ។

ព្រះចៅអធិការវត្តត្រពាំងទឹកត្រជាក់ បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវ បណ្ឌិត វណ្ណ លុយ ,លោក សរ លាង និង ព្រះមហា នុច មុនីដែលបានគិតគូរពីសុខទុក្ខដល់ព្រះសង្ឃក្នុងវត្តកំពុងខ្វះខាតសូមប្រគេនពរនិងជូនពរសូមមានសុខភាពល្អនិងទទួលបានជ័យជនះគ្រប់ភារកិច្ច។

ក្នុងឱកាសនោះលោក សរ លាង និង បាននាំយកទេយ្យទានរបស់ ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវ បណ្ឌិត វណ្ណ លុយ ប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងទឹកត្រជាក់មានអង្ករ៥០គីឡូក្រាម,មី២កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ និង ម៉ាស់ចំនួន២ប្រអប់ ដបអាល់កុលមួយ ,អាល់កុល២លីត្រនិងបច្ច័យបួនចំនួន៤ម៉ឺនរៀល។ ព្រះមហា នុច មុនី ប្រគេនអង្ករ ៥០គីឡូក្រាមដល់ព្រះអង្គផងដែរ៕សុក្ខារិន