ឈ្មួញដឹកជ្រូកពីប្រទេសវៀតណាមឆ្លងដែនអត់ប៉ាស្ព័រត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅរាជធានីភ្នំពេញ

22

ខេត្តស្វាយរៀង៖ ឈ្មួញនាំជ្រូក៣០ក្បាលឆ្លងដែនពីប្រទេសវៀតណាមដោយខុសច្បាប់ចូលមកក្នុងខេត្តស្វាយរៀងត្រូវសមត្ថកិច្ចអគ្គនាយកដ្ឋានផលិតកម្មសត្វចាប់ឃាត់បាន ខណៈឈ្មួញដឹកនៅតាមដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហើយបញ្ជូនទៅរាជធានីភ្នំពេញភ្លាមៗតែម្តងដោយខ្លាចពួកឈ្មួញនាំគ្នាមករំដោះជ្រូកវិញ ដូចកាលពីមុន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីយប់ថ្ងៃទី២៧មិថុនា២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិបាក់រនាស់សង្កាត់សង្ឃរ័ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣មិថុនា២០២១កន្លងទៅ ក្រុមចលត្រនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឃើញឈ្មួញដឹកជ្រូកតាមរថយន្ត១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ១ ចេញពីចំណុចខាងកើតផ្សារជីភូក្រុងបាវិតឆ្ពោះមកក្រុងស្វាយរៀង សមត្ថកិច្ចសង្ស័យថា នាំជ្រូកពីប្រទេសវៀតណាមមកលក់ចែកចាយ នៅខេត្តស្វាយរៀង ។

ប្រភពបន្តទៀតថា នៅវេលាម៉ោង៣និង០០នាទីរសៀលរថយន្តដឹកជ្រូកនោះមកដល់ចំណុចភូមិសាមគ្គីសង្កាត់ស្វាយតឿក្រុងស្វាយរៀងសមត្ថកិច្ចក៏បានឃាត់សួរនាំ លទ្ធផល់ជ្រូករស់ចំនួន១៥ក្បាលអត់មានច្បាប់ ទើបក្រុមចលត្រប្រគល់ឲ្យសមត្ថកិច្ចមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដើម្បីបញ្ជូនមកពិនិត្យ សុខភាពសត្វជ្រូក ក៏ប៉ុន្តែពួកឈ្មួញបានយកជ្រូក១៥ក្បាលមកទុកនៅការិយាល័យផលិតកម្ម បសុព្យាបាលខេត្តស្វាយរៀង ហើយតវាថា ជ្រូកទាំងនេះពួកគេទិញតាមផ្ទះប្រជាពលរដ្ឋស្រុករំដួលនិងក្រុងស្វាយរៀង ការតវ៉ា រហូតដល់ម៉ោង៩នង០០នាទីយប់ ពួកឈ្មួញបាននាំគ្នាមករំដោះជ្រូកយកទៅវិញបាត់ទាំងយប់។

ប្រភពបន្តទៀតថា មិនបានប៉ុន្មានថ្ងៃផងឈ្មួញញ៉ាម បានលួចនាំជ្រូកពីប្រទេសវៀតណាមឆ្លងដែនដោយខុសច្បាប់ម្តងទៀត នៅវេលាម៉ោង១១និង០៥នាទីជិតអធ្រាត្រថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ បាននាំជ្រូកឆ្លងដែនពីវៀតណាម ម្តងទៀត តាមច្រករបៀង សាលាក្រុងបាវិតចំនួន ៣០ក្បាល ក៍ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨មិថុនា២០២១នៅចំណុចភូមិបាក់រនាស់ ម្តងទៀត ដោយខ្លាចពួកឈ្មួញមករំដោះយកជ្រូកទៅវិញទៀត សមត្ថកិច្ច បានដឹកជ្រូកបញ្ជូនមករាជធានីភ្នំពេញវិញម្តង។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្ម មានប្រសាន៍ថា,ការឃាត់ចាប់នេះ ក្រោមការបញ្ជាដោយផ្ទាល់ ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ។បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ័ស ពាក់ស្លាកលេខ ស្វាយរៀង៣A-១២៥៦ ដឹកសត្វជ្រូករស់ចំនួន៣០ក្បាល នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលក្រុមឈ្មួញដឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀង ក្រុងបាវិត ខេត្តស្វាយរៀង ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្តដឹកសត្វជ្រូក)។

ក្រុមការងារលែងទុកនៅខេត្តស្វាយរៀង ខ្លាចឈ្មួញមករំដោះសត្វជ្រូកទៀត ក៍បានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ប្រផពដ៏ដែលបានបញ្ជាក់ឲ្យដឹងថា ឈ្មួញនាំជ្រូកេស់ពីប្រទេសវៀតណាមនេះឈ្មោះអ៊ឹម សុផលលីន ភេទស្រី អាយុ៥០ឆ្នាំមានទីលំនៅភូមិស្វាយចេកឃុំព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។ម្តងនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ៕