ឧកញ៉ា ឡុង នីរ៉ុន ប្រើនាមជាប្រជាពលរដ្ឋ ស្នើរអោយអាជ្ញាធរ ពិចារណាលើពេលវេលានៃការជួសជុលស្ពានព្រះមុនីវង្សដើម្បីបញ្ចៀសការកកស្ទះ

50

ភ្នំពេញ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ជាថ្ងៃកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ អំពីការបើកការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ដែលនេះជាដំណឹងដ៏គួរអោយអបអរសាទរក្រៃលែង ប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋម្នាក់លោកឧកញ៉ា ឡុង នីរ៉ុន ដែលមហាជនតែងតែស្គាល់គាត់ក្នុងនាមជាបុគ្គលសាធារណៈចូលចិត្តធ្វើរឿងមនុស្សធម៌បានស្នើរជាសាធារណៈទៅដល់អាជ្ញាធរ មេត្តាពិនិត្យលើការកំណត់ពេលវេលាអោយបានច្បាស់ក្នុងការជួសជុលស្ពាន ក្រោមមូលហេតុច្បាស់លាស់គឺបារម្ភអំពីបញ្ហាប្រឈមនៃការកកស្ទះចរាចរណ៍។

  ថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ឧកញ៉ា ឡុង នីរ៉ុន បានអោយដឹងយ៉ាងដូចនេះថា ៖ ក្នុងនាមខ្ញុំជាប្រជាជនម្នាក់ ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ ខ្ញុំសូមសំណូមពរដល់រដ្ឋបាលខណ្ឌច្បារអំពៅ ជួយកំណត់ពេលវេលាក្នុងការជួសជុលស្ពានព្រះមុនីវង្សចាស់នេះផង ព្រោះបច្ចុបន្បនេះស្ថានភាពចររាចរណ៍ នៅទីនេះកំពុងតែពិបាកណាស់ទៅហើយ ពេលវេលាសំរាប់ជួសជុលស្ពាន រឺផ្លូវដែលល្អមួយ ខ្ញុំបានមើលឃើញថាប្រទេសជិតខាងយើង គេក៏ធ្វើបែបនេះដែរ គឺចន្លោះពីម៉ោង 9យប់ដល់ម៉ោង5ព្រឹក ។ ពិតណាស់ក្នុងន័យគាំទ្រការអភិវឌ្ឍន៍ ស្របពេលប្រទេសកម្ពុជាកំពុងមានសន្ទុះ  ការអភិវឌ្ឍន៍ខ្លាំង ក្រោមការកាច់ចង្កូតដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃនោះ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធពេញលេញក្នុងការបញ្ចេញមតិដែលគាំពារដោយច្បាប់ ដោយឡែកការបញ្ចេញមតិរបស់ឧកញ៉ារូបនេះក៏ត្រូវបានទទួលការគាំទ្រជាច្រើនពីប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា ស្ពានព្រះមុនីវង្សចាស់ គឺជាស្ពានមួយស្ថិតក្នុងរាជធានីភ្នំពេញ ដែលមានចរាចរណ៍មមាញឹកខ្លាំង ស្ពាននេះតភ្ជាប់ពីច្រាំងខាងលិច ដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេស ក៏ដូចជាទៅកាន់ប្រទេសវៀតណាមផងដែរ។

ស្ពានព្រះមុនីវង្សពីមុនមានឈ្មោះថា Gustave Eiffel ដែលប្រជារាស្ត្រខ្មែរយើងសម័យមុនហៅថា ស្ពានជ្រោយអោក បានកសាងពីឆ្នាំ១៩២៨ មានប្រវែង ២៩២ម៉ែត្រ លុះមកដល់ឆ្នាំ១៩៦៤ មានការទ្រុឌទ្រោមយ៉ាងខ្លាំង។ ស្ពាននោះត្រូវសាងសង់ជាថ្មីឡើងវិញ រួចប្រារព្ធធ្វើពិធីសម្ពោធនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ៕