ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបុកជាមួយរថយន្តស្លាប់ ២នាក់ របួសធ្ងន់ ២នាក់

29

ខេត្តស្ទឹងត្រែង: ជិះម៉ូតូឌុបគ្នា៣នាក់ក្មេងម្នាក់ឆ្លងផ្លូវបូកជសបួន ខ្វះការប្រុងប្រយ័ត្ន បានទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធលីយ៉ុង បើកបរពីកើតទៅលិច បណ្ដាលឱ្យស្លាប់ភ្លាមៗពីរនាក់នៅកន្លែងកើតហេតុ និងពីរនាក់របួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបូកជា៤ជិតផ្ទះពេទ្យភាព ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍សមត្ថកិច្ច នគបាលចរាចរបានឲ្យដឹងថា: ជនរងគ្រោះមានទីមួយឈ្មោះស្រី ឡៃភេទស្រីអាយុ ៣១ឆ្នាំ អ្នកបើកបរ (ស្លាប់)ទីលំនៅបណ្ដោះអាសន្ន តស់នៅភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែងទី ២-ឈ្មោះចិត្ត កុចនឹម ភេទស្រីអាយុ ៦ឆ្នាំ( ស្លាប់)នៅក្នុងបន្ទុកឪពុកម្ដាយ។ទី៣ -ឈ្មោះសួន សុខុម ភេទស្រីអាយុ ៣១ ឆ្នាំមុខរបរមេផ្ទះ(របួសធ្ងន់)ទី ៤ -ឈ្មោះវី ដាណេង ភេទស្រី អាយុ១៧ ឆ្នាំ(របួសធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ចំណែកអ្នកបើកបររថយន្តមានគ្នា ៣នាក់ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់អស់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា:បើតាមការពិនិត្យមើលទៅតាមម៉ារ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាC12

5ពណ៌ខ្មៅពាក់ស្លាកលេខស្ទឹងត្រែង1C9208ជិះគ្នាបួននាក់បើកក្នុងល្បឿនលឿនឆ្លងផ្លូវខ្វែងបួនជ្រុងខ្វះការប្រុងប្រយ័ត្ន បានទៅបុកជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លាប់ និងក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់របួសធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបន្តថាតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថាអ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ដោយបើកបរមិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ដោយពេលមានគ្រោះថ្នាក់រត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនាំយកម៉ូតូនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

ដោយ,KC.36