លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតីក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង

31

ខេត្តស្ទឹងត្រែង៖ ពិធីដុតកំទេចវត្ថុតាងបំរើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលប្រារព្វធ្វើនៅ ស្នាក់ការឧទ្យានជាតិ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលសាលាស្រុកសៀមប៉ាង និងអង្គការដៃគូរអភិវឌ្ឍន៍ ។

ដើម្បីដុតអាវុធកែច្នៃ និងឧបករណ៍ នេសាទខុសច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ក្រោមអធិបតីភាព លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោកញ៉ែម សារី អភិបាលនៃគណៈអភិបាលខេត្ត លោកអភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ស្រុក ក្នុងមូលដ្ឋានផងដែរ ។

លោក អេង ភិរុង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា: ដោយអនុ វត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ ក្រសួង បរិស្ថាន និងគណៈអភិបាលខេត្ត រយៈពេលកន្លងមក មន្ទីរបរិស្ថានខេត្ត បានបង្រ្កាបដកហូត និងប្រមូលវត្ថុតាងបទល្មើស ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តក្នុងខេត្តស្ទឹងត្រែងទាំងមូល មានដូចជាអាវុធកែច្នៃចំនួន២៥៦ដើម ខ្សែអន្ទាក់ចំនួន ៣.៥៣១ខ្សែ ឧបករណ៍ ឆក ចំនួន៨១ គ្រឿង ម៉ងទាក់សត្វចំនួន ១២៧ត្បូង ស្មើរ៧៤១០ម៉ែត្រ ។ ហើយវត្ថុតាងដែលជា អាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ដែលត្រូវដុតបំផ្លាញចោល នៅស្នាក់ការឧទ្យានជាតិ វរ:ជ័យ ក្នុងស្រុកសៀមប៉ាងថ្ងៃនេះតែម្តង រួមមាន: អាវុធកែច្នៃចំនួន៩៧ដើម ខ្សែអន្ទាក់ចំនួន ២.៥០០ខ្សែ ឧបករណ៍ ឆក់ ចំនួន១០គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើរ៦.៣៥០ម៉ែត្រ ។

លោកបន្តថា:វត្ថុតាងដែលត្រូវដុតជាបន្តទៀត នៅស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់វិញ មាន អាវុធកែច្នៃចំនួន១៥៩ដើម ខ្សែអន្ទាក់ចំនួន ៩៦៩ខ្សែ ឧបករណ៍ ឆក់ ចំនួន៧១គ្រឿង ម៉ងទាក់សត្វចំនួន ១.០៦០ម៉ែត្រ ។

លោកផៃ ប៊ុនឈឿន បានមានប្រសាសន៍លើកឡើងថា: ការដុតបំផ្លាញវត្ថុតាងដូចជាអាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់ មិនមែនជាបញ្ហាធំនោះទេបញ្ហាដែលធំនោះ គឺបញ្ហាឱ្យយល់អំពីមនសិកា ឱ្យយល់អំពីការ ការពារធនធានធម្មជាតិ ត្រូវចេះថែរក្សាការពារ ធនធានធម្មជាតិ និងមច្ឆាជាតិទើបប្រសើ ។

ហើយការដុតបំផ្លាញចោលនូវវត្ថុតាង ក៏មិនមែនជាការគំរាមកំហែងនោះឡើយ តែជាការបង្ហាញដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងថា ឧបករណ៍ទាំងនេះជាឧបករណ៍ ខុសច្បាប់ ដែលមិនអាចយកមកប្រើប្រាស់បាននោះឡើយ ។

លោកផៃ ប៊ុនឈឿន មានប្រសាសន៍បន្តថា: ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធសាស្រ្ត៣ធំៗដែលបញ្ហា គោលដៅទី១.គឺកិច្ចព្រមព្រៀងបរិស្ថាន គោលដៅទី២.គឺការអភិរក្សធនធានធម្មជាតិ គោលដៅទី៣.គឺការរស់នៅដោយ ចីរភាព ៕ ដោយ៖KC.36