ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ០៧ ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ហួរ ហាប់ និងលោកជំទាវ ព្រមទាំងលោក ប៊ុន រ៉េ មេឃុំ ជ្រោយស្វាយ រួមជាមួយ មេភូមិ អនុភូមិ សហគមន៏ សិស្សានុសិស្ស ប្រមាណជាង១០០នាក់ បានសហការណ៍ផ្សព្វផ្សាយ សម្អាតអនាមយ័បរិស្ថាន តាមមាត់សមុទ្រ ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយដូចពាក្យចចាមអារាមនោះឡើយ ។ សម្ដេចបញ្ជក់យ៉ាងដូច្នេះ បន្ទាប់ពីមានការឃោសនាថារាជរដ្ឋាភិបាលនឹងធ្វើការបិទប្រទេស និងហាមឃាត់មិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយផ្សេងទៀត ។ នេះបើតាមការបង្ហោះសារនៅទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចបានបញ្ជាក់ឱ្យដឹងក្នុងសំណេរយ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ...
ស្វាយរៀង៖ ជនសង្ស័យម្នាក់ឈ្មោះ សុខ ទី អាយុ២៥ឆ្នាំម្នាក់ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូ០១ គ្រឿង ម៉ាកZoomer X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ...
ភ្នំពេញ៖ គិតត្រឹមម៉ោង២៣ និង០០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីចំនួន ៦២៨នាក់ ដែលត្រូវបានធ្វើតេស្ដសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលធ្វើតេស្ត គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។ សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ១៩ របស់ឯកឧត្ដមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការ...
ភ្នំពេញ៖ រហូតមកទាល់ពេលនេះ រឿងរ៉ាវចំរូងចំរាស់មួយដែលបានកើតឡើងរវាង សាលាចិនទួនហ្វា និងប្រជាពលរដ្ឋដែលរស់នៅភូមិ៣ សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅតែមិនទាន់មានដំណោះស្រាយណាមួយដែលសមស្រប បន្ទាប់ពីមានការចោទថាសាលាចិន «ទួនហ្វា» បានវាតទីផ្លូវសាធារណៈយកផ្លូវធ្វើជាចំណតរថយន្តផ្ទាល់ខ្លួន និងសាងសង់ខ្លោងទ្វារលើផ្លូវសាធារណៈ ។ ករណីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៣ សង្កាត់អូរឡាំពិច ដែលមានលោកស្រី ហៀង ស្រីនាង អាយុ៤១ ជាតំណាង ក៏ធ្លាប់បានប្តឹងជំទាស់ជាច្រើនដងផងដែរ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែកញ្ញា...