គំនរឈើជាច្រើនលួចលាក់ទុកនៅក្រោយផ្ទះ មន្រ្តីនគបាលការពារព្រំដែនម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាប

9

ខេត្តមណ្ឌលគិរី: ទីតាំងស្តុបឈើមួយកន្លែងនៅក្រោយផ្ទះមន្ត្រីនគរបាលវរះការពារព្រំដែនលេខ៣០៣ម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមា ធ្វើការបង្ក្រាបក្រោយពីទទួលសេចក្តីរាយការណ៍ មកថាមានគំនរឈើខុលច្បាប់លាក់ទុក ប្រតិបត្តិការនេះដឹកនាំដោយលោក ហឿន សុកណា អភិបាលរងស្រុកកែវសីមា ចុះបង្ក្រាបនិងរឹបអូសយកទៅរក្សារទុកនិងចាត់ការបន្ត។ធ្វើឡើងនៅវេលាព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពបានបង្ហើបថាឈើដែលសមត្ថកិច្ចបង្ក្ត្រាបនោះ នៅក្រោយផ្ទះលោក សៀក ពៅ ដែលគេតែងហៅក្រៅថា កោប ជាមន្ត្រីនគរបាលវរះកាពារព្រំដែនលេខ៣០ជាប្រភេទ ឈើស្រឡៅដែលមានមុខកាត់ធំៗចំនួន៧ដុំ ទោះជាអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្ឋមានការបង្ក្រាបក៍ដោយ បទល្មើសព្រៃឈើគ្រប់រូបភាពយ៉ាងណាកក៏ក្រុមឈ្មួញ នៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរត់ពន្ឋឈើចេញ ពីដែនជម្រកសត្វព្រៃកែវសីមានោះដដែល ជាក់ស្តែងដូចជាករណីបទល្មើសខាងលើនោះជាដើម៕
ដោយ:KC.36