សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ដ

39

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានមាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀត ដែលអំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយអំណោយម៉ាស និងសម្ភារបរិក្ខារបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។ ដោយឡែកអំណោយម៉ាស និងសម្ភារបរិក្ខាកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំងពីរសុទ្ធសឹងតែដឹកនាំ តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន ៕