កម្លាំង​ជំនាញ​បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួន​ជន​សង្សយ័៦នាក់​ រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់)

37

ស្វាយរៀង​៖​ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ ជនសង្ស័យចំនួន០៦នាក់(ស្រី០១នាក់) រួមជាមួយវត្ថុតាង ដែលជាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ គឺធ្វើឡើងកាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងស្ថិតក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង​ ។

កម្លាំងការិយាលយ័ជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៧កញ្ចប់(ធំ០២កញ្ចប់) ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ទូរសព្ទ័ដៃ០៦គ្រឿង ម៉ូតូ០២គ្រឿង ព្រមទាំងឧបករណ៍ជក់ប្រើប្រាស់និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ៕​ ដោយៈ​PK