ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ប្រយ័ត្នការឆ្លងជំងឺកូវីដ-១៩ ឬពុលអាហារ ក្នុងថ្ងៃចូលឆ្នាំចិន

30

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា(ចូលឆ្នាំចិន) និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ។

តាមរយៈសេចក្តីណែនាំក្រើនរំលឹកក្រសួងសុខា ភិបាល នាថ្ងៃទី១៧ មករា ឯកឧត្តម ម៉ម ប៊ុន ហេងជារដ្ឋមន្រ្តីបានលើកឡើងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានកា ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើន ដែលអាចមានហានិភ័យ នៃការចម្លងនូវខុសផ្តាសាយបក្សីមាននៅលើសត្វ និងក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវ។ ក្នុងនោះ អាចមានការជួបជុំពិសាអាហារជុំ គ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ ។ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ បុពុលស្រា ស ក៏តែងតែសង្កេតឃើញកើត មានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរ។

 

ឯកឧត្តមថា ដូច្នេះ ចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ថា «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺផ្ដាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ឬ ពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសពិធីសែនដូនកាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ»។

ឯកឧត្តមរដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ព្រោះវីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ។ រីឯស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅក្នុងតំបន់ធ្វើឱ្យមាន កំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួន៕