បច្ចេកវិទ្យា អាជ្ញាធរស្រុកស្ទោង បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗដល់សត្វគោក្របី Published 3 weeks ago on January 18, 2023 By KC 901 ខេត្តកំពង់ធំ÷លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ និងមន្រ្តីជំនាញបានកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ចុះធ្វើយុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង ។ ក្នុងឱកាសនេះដែរ លោក សាយ គឹមឡម អភិបាលស្រុកបានអំពាវនាវ ដល់បងប្អូនពលរដ្ឋ កសិករ នៅក្នុងមូលដ្ឋានសូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ។ លោកអភិបាលស្រុកស្ទោង បានបញ្ជាក់ឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺយើងចាក់បង្ការជំងឺ អុតក្ដាម ដល់សត្វពាហនៈចំនួនជាង៣៨៥ក្បាល ក្នុងនោះក្របី២៨៥ក្បាល នៅក្នុងភូមិបវែង និងចំបក់បញ្ញា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ លើសពីនេះសម្រាប់បណ្ដាភូមិ/ឃុំផ្សេងទៀតគឺ ភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូលចប់សព្វគ្រប់។ លោកក៏បានជំរុញឲ្យបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញដើម្បីពិនិត្យចាក់វ៉ាក់សាំង និងព្យាបាលឲ្យបានទាន់ពេលវេលា។ លោកលោកអភិបាលស្រុកស្ទោង បានបន្តថាការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ រាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ គឺចាក់ជូនកសិករដោយឥតគិតថ្លៃ។ ជាមួយនេះ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏បានណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វមានភាពមិនប្រក្រតី សូមទាក់ទងឬរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬខអាជ្ញាធរដែនដី ឲ្យបានទាន់ពេលវេលា ពួកគាត់ជួយព្យាបាល និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន៕ Related Topics: Up Next ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ប្រយ័ត្នការឆ្លងជំងឺកូវីដ-១៩ ឬពុលអាហារ ក្នុងថ្ងៃចូលឆ្នាំចិន Don't Miss ក្មេងទំនើង ២ នាក់ត្រូវបានឃាត់ខ្លួននៅសង្កាត់ទឹកល្អក់ទី១ Continue Reading Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Domnakneak Resort Latest Trending Videos បច្ចេកវិទ្យា3 weeks ago បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌព្រែកព្នៅ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរកឃើញនារីរងគ្រោះ៨នាក់ បច្ចេកវិទ្យា3 weeks ago ស្ត្រីម្នាក់ចូលបំភ្លឺប្រមាថ មាក់ងាយដល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅបាត់ដំបង បច្ចេកវិទ្យា3 weeks ago ចាងហ្វាងការផ្សាយរបស់ គេហទំព័រ KCTV ចេញលិខិតំភ្លឺជាសាធារណៈពាក់ព័ន្ធសេចក្តីរាយការណ៍ធ្វើឱ្យប៉ះគម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា។ សូមអានលិខិតបំភ្លឺទាំងស្រុងខាងក្រោម៖ ព័ត៌មានជាតិ1 year ago អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ ព័ត៌មានសង្គម1 year ago ក្តៅក្តៅ ! សម្ថកិច្ចចាប់បានអ្នកទោសទី៤ ក្នុងចំនោម៧នាក់ដែលហែកគុកលួចរត់ ពេលសួរនាំទើបដឹងថាជាមេខ្លោងរៀបគំរោងការនេះ ព័ត៌មានជាតិ1 year ago ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង ព័ត៌មានជាតិ11 months ago ACU គួរតែបើកការស៊ើបអង្កេតលើនាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ករណីគប់គិត នាំឱ្យមានការកាប់បំផ្លាញទន្រ្ទានព្រៃសហគមន៍ត្រពាំងធំខាងត្បូងអស់ជិត២០០ហិកតា (មានវីដេអូ) ព័ត៌មានជាតិ1 year ago ឯកឧត្ដម ម៉ែន វិបុលបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom… ព័ត៌មានជាតិ1 year ago ធ្លាយរូបថតមេចំណែកលោក វ៉ិត វឌ្ឍនា ទទួលលុយពីការលួចលក់ដីអាងទឹកដងទង់ដែលមានតម្លៃរាប់លានដុល្លារ