ពលរដ្ឋនៅស្រុកចន្ទ្រាត្រេកអរចំពោះស្រុកមានការអភិវឌ្ឍន៍និងទទួលបានការចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់

74

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋដែលកំពុងរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បានសំដែងចេញពីទឹកចិត្តត្រេកអរយ៉ាងខ្លាំងចំពោះស្រុកមានការអភិវឌ្ឍន៍ និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងលោកភិបាលស្រុកខណៈដែលពួកគាត់ទទួលបានផ្លូវស្អាតល្អៗ ព្រមទាំងមានភ្លើងសូឡាបំភ្លឺផ្លូវនាពេលរាត្រីថែមទៀតផង។

បើតាមប្រជាពលរដ្ឋ បច្ចុប្បន្ននេះដោយមានការគិតគូរនិងយកចិត្តទុកដាក់ពីលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា អាជ្ញាធរឃុំនិងមានការចង្អុលបង្ហាញពីថ្នាក់ដឹកខេត្តព្រមទាំងការគាំទ្រឧបត្ថម្ភទាំងថវិកាសម្ភារៈពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រាមានការអភិវឌ្ឍន៍មានផ្លូវល្អថែមទាំងសូឡាបំភ្លឺផ្លូវនៅពេលយប់ស្ទើគ្រប់ឃុំ។

ពលរដ្ឋបន្តថា កន្លងមកប៉ុន្មានឆ្នាំមុនគឺផ្លូវក្នុងស្រុកចន្ទ្រាពិបាកខ្លាំងណាស់ដោយសភាពផ្លូវមានជង្ហុកធំៗមានទឹកដក់បែកអេចបែកម៉ាំរអិលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារស្ទើរពុំរួចជាពិសេសគឺពេលដែលសិស្សានុសិស្សធ្វើដំណើរទៅរៀនម្តងៗ។ ប៉ុន្តែ ក្រោយមក ពួកគាត់មានចិត្តត្រេកអរសប្បាយចិត្តខ្លាំងណាស់នៅពេលបានផ្លូវស្អាតល្អដែលពីមុនៗពិបាកខ្លាំងមិនថារដូវវស្សាឬរដូវប្រាំង។ បើរដូវវស្សាវិញមានទឹកដក់រីឯរដូវប្រាំងមានជង្ហុកធំៗរលាក់និងដីហុយងងឹតឈឹងតែម្តង។

ជាមួយគ្នានេះដែរ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានបង្ហាញពីអារម្មណ៍ប្បាយរីករាយដែលទទួលបានសមិទ្ធផលថ្មីដែលកំពុកើតមានលើទឹកស្រុកចន្ទ្រា។ ពួកគាត់សប្បាយចិត្តហួសពីការស្មានដោយឃើញថ្នាក់ដឹកខេត្ត ក្រុង សង្កាត់បានធ្វើផ្លូវក្រាលបេតុងនិងមានដាក់សូឡាបំភ្លឺផ្លូវនៅពេលយប់មិនត្រឹមតែផ្លូវស្អាតល្អនោះទេអ្នកភូមិបានដើរហាត់ប្រាណដើម្បីសុខភាពទៀតហើយពួកគាត់បានអរគុណលោក ថន ថាវុទ្ធា អភិបាលស្រុក លោមេឃុំលោកមេភូមិ ដែលខិតខំទាំងការអភិវឌ្ឍន៍ស្រុកអោយមានការរីកចំរើនជាបន្តបន្ទាប់និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពដល់ទីកន្លែងនេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់។

 

សូមបញ្ជាក់ផងដែរថាសមិទ្ធផលក្នុងឆ្នាំ២០២២ កន្លងទៅនាពេលថ្មីៗនេះនៅខាងមុខសាលាស្រុកចន្ទ្រាទទួលបានផ្លូវបេតុងមួយខ្សែទៀតដែលទើបស្ថាបនាបាន១០០%ហើយគម្រោងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២២កន្លងនេះបានជួលសជុលផ្លូវបេតុង ចំនួន ០២ខ្សែ ប្រវែងសរុបចំនួន ៦៩៥ម៉ែត្រ ក្នុងនោះ ខ្សែទី១ ចាប់ពីផ្លូវ កែងទីប្រជុំជនស្រុក ដល់ផ្លូវកែងខាងមុខអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ប្រវែង ១៩៥ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស ០.២ម៉ែត្រ ប្រើប្រាស់ថវិកាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងខ្សែទី២ ចាប់ពីកាស៊ីណូសៀងហៃ ដល់ច្រកទ្វារទ្វេភាគីសំរោង ប្រវែង ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស ០.២ ម៉ែត្រ ប្រើប្រាស់ថវិការដ្ឋបាលខេត្តស្វាយរៀង ។

ចំពោះគម្រោងមូលនិធិឃុំទាំងទាំង៦ក្នុងស្រុក រួមមាន ជួសជុលកែលម្អផ្លូវដីក្រាលថ្មបំបែក ១៦ ខ្សែ មានប្រវែងសរុប ៣០,២១៦ម៉ែត្រ ក្នុងនោះ នៅឃុំមេសរជ្ជក ០២ខ្សែ ប្រវែង ៥,២៤៤ម៉ែត្រ ឃុំច្រេស ២ខ្សែ ប្រវែង ៦,៦០០ម៉ែត្រ ឃុំសំរោង, ៧ខ្សែ ប្រវែង ៧,៦៨៣ម៉ែត្រ ឃុំទួលស្គី ០២ខ្សែ មានប្រវែង ៦,៣២០ម៉ែត្រ និងនៅឃុំចន្ទ្រា០៣ខ្សែ មានប្រវែង៤,៣៦៩ ម៉ែត្រ ។ ស្ថាបនាប្រព័ន្ធលូរំដោះទឹកអម សងខាងផ្លូវ ចំនួន ០៣ខ្សែ ប្រវែង ៩៩០ម៉ែត្រ ក្នុងនោះនៅឃុំមេសរថ្លុក ០១ខ្សែ ប្រវែង ២៦០ ម៉ែត្រ និង ឃុំព្រៃគគីរ ចំនួន ០២ខ្សែ ប្រវែង ៧៣០ម៉ែត្រ ៕