នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនយុវជនចំនួន០៦នាក់ពាកើព័ន្ធករណីគ្រឿងញៀន

63

បាត់ដំបង៖ នគរបាលស្រុកមោងឫស្សីកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចក្រុមទី០៦ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ នគរបាលស្រុកមោងឫស្សី។

ជនសង្ស័យចំនួន០៦នាក់ គឺ៖១-ឈ្មោះ កយ គឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ២-ឈ្មោះ យ៉ាន យ៉ុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ៣-ឈ្មោះ សៀម សាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ៤-ឈ្មោះ រឿន ថុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ៥ -ឈ្មោះ ជិន ប៊ុនឈឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ និង ៦-ឈ្មោះ ដាំ សីហា ភេទប្រុស រស់ នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ច បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០១កូនថង់មានទម្ងន់ ០,១៣ក្រាមទាំងសំបក ( សង្ស័យមានសារធាតុញៀន)។ ទូរសព្ទដៃចំនួន០៣គ្រឿង ដែកកេះចំនួន០៣ និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរ បាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕